Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​ធ្លាក់ចុះ​ជាង​ ២ ភាគរយ​ ដោយ​សារ​អារ៉ាប៊ីសាអ៊ូឌីតគ្រោង​ដំឡើងទិន្នផលប្រេង

បានផុស

នៅ

តម្លៃ​ប្រេង​ឆៅ​សកល​បាន​ធ្លាក់​ចុះ​ជាង​ ២ ភាគរយ សម្រាប់​ការ​ជួញដូរ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រោយ​ពេល​មាន​សេចក្ដីរាយការណ៍​ថា​ អារ៉ាប៊ីសាអ៊ូឌីត​នឹង​ទម្លាក់​ចោលគោលដៅ​តម្លៃប្រេង​របស់​ខ្លួន​ ​ដើម្បី​ត្រៀម​​បង្កើន​ទិន្នន័យ​ទាញ​យក​ប្រេង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,៨៩ ដុល្លារ​ ឬ​ ២,៥៧ ភាគរយ​ ដោយ​ជួញដូរ​នៅ​ត្រឹម​ ៧១,៥៧ ដុល្លារ​/បារ៉ែល​ ខណៈ​តម្លៃ​ប្រេង​ឆៅ​អាមេរិក​ ម៉ាក​ ​West Texas Intermediate (WTI) បាន​ធ្លាក់ចុះ​ ១,៨៣ ដុល្លារ​ ​ឬ ២,៦៣ ភាគរយ​ ដោយ​ជួញដូរ​នៅ​តម្លៃ​ ៦៧,៨៦ ដុល្លារ​/បារ៉ែល​។ ​

ការ​ធ្លាក់ចុះ​នេះ​ កើត​ឡើង​ក្រោយ​កាសែត​ Financial Times បានរាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដោយស្រង់សម្ដី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​​ថា​ អារ៉ាប៊ីសាអូឌីតកំពុងរៀបចំបោះបង់ចោលនូវ​គោលដៅតម្លៃ ១០០ ដុល្លារ​/បារ៉ែល​ ដែល​ជា​តម្លៃ​គោលដៅ​ក្រៅ​ផ្លូវការ​របស់​ខ្លួន​ ​ហើយ​កំពុង​ត្រៀម​ដើម្បីបង្កើនទិន្នផល​ប្រេង​ឡើង​វិញ​។

អ្នក​ជំនាញ​មើល​ឃើញ​ថា​ ផែនការ​របស់​អារ៉ាប៊ីសាអូឌីត​ និង​ព័ត៌មាន​ដែល​ថា​ លីប៊ី​អាច​ចាប់​ផ្ដើម​ផ្គត់​ផ្គង់​ប្រេង​ឡើង​វិញ​ បាន​ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ​ ទោះ​បី​ជា​ការ​ការ​បន្ថយ​អត្រាការប្រាក់របស់​ធនាគារ​កណ្ដាល​អាមេរិកកាល​ពី​សប្ដាហ៍​មុន​​ ក៏ដូចជាការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ចិន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​បន្តិច​បន្តួច​មក​វិញ​ក្ដៅ​។

ប៉ុន្មាន​សប្ដាហ៍​មុន​នេះ តម្លៃ​ប្រេង​ម៉ាក​ Brent ធ្លាក់ចុះ​រហូត​ដល់​ក្រោម​ ៧០ ដុល្លារ​/បារ៉ែល ដែល​ជា​តម្លៃ​ទាប​បំផុត​ រាប់​ចាប់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម