Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោក និងរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើការអនុវត្តគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ តម្លៃ១៨៤.៩លានដុល្លារ ​

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ ​ ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកអនុវត្តគម្រោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមMISTI គម្រោងនេះមានគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។

គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦៣លានដុល្លារជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ៤,៣លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ១៧,៦លានដុល្លារជាការវិនិយោគពីវិស័យឯកជន។

លោក ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងចាត់ចែងអនុវត្តសកម្មភាពការងារជាយុទ្ធសាស្ត្រ​មួយចំនួន ដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ, ការសិក្សារៀបចំផែនការ​យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមបណ្តា​ខេត្ត, ការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទឹកស្អាត ពិសេសរដ្ឋាករទឹកសាធារណៈ, ការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការរៀបចំយន្តការហិរញ្ញវត្ថុ និងស្ថាប័ន ដើម្បីពន្លឿនកំណើននៃវិស័យនេះ។

លោកបានថ្លែងថា៖ “គោលដៅ​ចម្បង គឺអង្គភាពរដ្ឋាករទឹកទាំងអស់ត្រូវមានសមត្ថភាពរឹងមាំក្នុងរយៈពេល​៣ ទៅ ៤ឆ្នាំ​ខាងមុខ និងមានលទ្ធភាព​គ្រប់គ្រាន់​ក្នុ​ងការចូលអន្តរាគមន៍ផ្គត់ផ្គង់ទឹកស្អាតតាមគ្រប់រូបភាព​នៅ​តាម​តំបន់​នានា និងឆ្លើយតបបាន​តាម​តម្រូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ធុរកិច្ច និងទីផ្សារ ក៏ដូចជាវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាជារួម ខណៈដែលយើងកំពុងវិវត្តឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលពឹងផ្អែកលើឧស្សាហកម្មដែលមានតម្លៃ​បន្ថែម​ខ្ពស់។”

លោក ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករទឹកស្អាត ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ប្រភពទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្រសួងក៏កំពុងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកលើបណ្តាញទឹកស្អាតផងដែរ។

សមាសធាតុទី១នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង ដោយពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់ទាំងនោះ។ ប្រតិបត្តិករ​ឯកជន ដែលទទួលបានជំនួយបច្ចេកទេសគឺនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងក៏អាចទទួល ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីគម្រោងនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ វិនាទី មុន

ពលរដ្ឋចាត់ទុករមណីយដ្ឋាន​ភ្នំសំពៅ ជាប្រភពចំណូល​សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ

ព័ត៌មានជាតិ១០ នាទីutes មុន

គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំជូនសមាជិក ប.ស.ស ដោយមិនទាន់ពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ខ្យល់ពុលខ្លាំង​ពេក! ថៃ​ប្រើ​យន្តហោះ​បាញ់​ទឹក​កក​ស្ងួត​លើ​អាកាស

សេដ្ឋកិច្ច១៤ នាទីutes មុន

ធនាគារ ត្រៀមឱ្យអតិថិជនដែលបង់រំលស់ជាមួយម្ចាស់​បុរី ផ្ទេរបំណុល ដែលមានការប្រាក់ទាបជាង

ព័ត៌មានជាតិ១៧ នាទីutes មុន

​ប្រកួតប្រជែង​ឆ្នេរ​និង​ព្រែកស្អាត​ឆ្នាំ​ ២០២៤ រក​ឃើញ​ស្នាដៃ​បេក្ខភាព​លេចធ្លោ​ជាប់​ជយលាភី

Sokha Hotels

ព័ត៌មានពេញនិយម