ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាឡាវបន្តប្រឈមមុខនឹងឱនភាពពាណិជ្ជកម្ម?
ទិន្នន័យចុងក្រោយរបស់គេហទំព័រពាណិជ្ជកម្មឡាវ (LTP) បានបង្ហាញថា ប្រទេសឡាវបានបន្តប្រឈមមុខនឹងឱនភាពពាណិជ្ជកម្ម ៨ ខែៗជាប់គ្នានៅឆ្នាំ ២០២៤ ដោយបានកត់ត្រាឱនភាពប្រមាណ ១២៩ លានដុល្លារ ក្នុងខែសីហា។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times កាលពីថ្ងៃព្រហស្បតិ៍។

ទំហំពាណិជ្ជកម្មឡាវ មានទំហំសរុបប្រមាណជាង ១,២ ប៊ីលានដុល្លារ ដោយការនាំចេញមានប្រមាណ ៥៤១ លានដុល្លារ ខណៈការនាំចូលសរុប មានចំនួន ៦៧០ លានដុល្លារ ។ តួលេខទាំងនេះ មិនរាប់បញ្ចូលតម្លៃនៃការនាំចូល និងនាំចេញអគ្គិសនីនោះទេ។
កាលពីខែកក្កដា ឡាវកត់ត្រាឱនភាពពាណិជ្ជកម្មប្រមាណ ១៥៤ លានដុល្លារ។ ទោះបីជាចំនួននេះ មានការថយចុះក៏ដោយ ក៏ប៉ុន្តែវានៅតែជាក្ដីបារម្ភសម្រាប់ឡាវអំពីអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មពេញមួយឆ្នាំ ២០២៤។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា មានកត្តាច្រើនយ៉ាង ដែលធ្វើឱ្យឡាវបានបន្តប្រឈមមុខនឹងឱនភាពពាណិជ្ជកម្ម។ មូលដ្ឋាននៃការនាំចេញរបស់ប្រទេសនេះនៅតែមានដែនកំណត់ ដោយបន្តពឹងផ្អែកខ្លាំងលើធម្មជាតិ ដូចជាធនធានរ៉ែ និងផលិតផលកសិកម្ម ចំពេលដែលវិស័យផលិតកម្មរបស់ប្រទេសនេះស្ថិតនៅក្នុងភាពទន់ខ្សោយខ្លាំង។

បើតាម LTP ទំនិញនាំចេញសំខាន់ៗរួមមាន គ្រឿងអគ្គិសនី មាស កៅស៊ូ ក្រដាស រ៉ែមាសមិនទាន់កែច្នៃ ស្ករស អំបិលប៉ូតាស្យូម ម្សៅដំឡូងមី និងដំឡូងមីជាដើម។ ផ្ទុយទៅវិញ ឡាវនាំចូលទំនិញសំខាន់ៗដែលរួមមាន ប្រេងម៉ាស៊ូត គ្រឿងចក្រ យានជំនិះ ទំនិញគីមី គ្រឿងអគ្គិសនី ដែក ទំនិញប្លាស្ទិក គ្រឿងបន្លាស់រថយន្ត ប្រេងសាំង និងភេសជ្ជៈ។
អ្នកជំនាញមើលឃើញថា ឡាវនៅតែពឹងផ្អែកខ្លាំងលើទំនិញនាំចូល សម្រាប់ទំនិញប្រើប្រាស់ជាច្រើនមុខពីបរទេស ខណៈបញ្ហាហេដ្ឋារចនាសម្ព័ន្ធរបស់ឡាវ បានរារាំងប្រទេសដែលគ្មានដែនសមុទ្រមួយនេះ ឱ្យពិបាកក្នុងការដឹកជញ្ជូនទំនិញនាំចេញ។ ក្រៅពីនេះ ឡាវក៏ប្រឈមមុខនឹងការប្រកួតប្រជែងពីប្រទេសផ្សេងៗទៀតក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ