Connect with us

សេដ្ឋកិច្ច

ការកក់បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍មានតិចតួច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់​ស្នាក់របស់ភ្ញៀវទេសចរក្នុងស្រុកនៅតាមគោល​ដៅ​ទេស​​​ចរណ៍​មួយចំនួន មានតិចតួចក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកផ្នែកលក់ នៅផ្ទះសំណាក់មណ្ឌលគិរី កញ្ញា លីណា បានប្រាប់ថា ការកក់បន្ទប់ស្នាក់​នៅ​ក្នុង​​ឱកាស​បុណ្យ​ភ្ជុំ​​សម្រាប់ភ្ញៀវទេសចរមានតិចតួច។

ចំណែក អ្នកស្រី ម៉ាលីស បុគ្គលិកនៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel នៅខេត្តសៀមរាប បានឱ្យដឹងដែរថា ការកក់បន្ទប់ស្នាក់នៅសម្រាប់បុណ្យភ្ជុំបិណ្ឌ​សឹងតែគ្មាន​នោះ​ទេ ដោយសារបញ្ហាសេដ្ឋកិច្ច។

ចំណែកបុគ្គលិកផ្នែកលក់នៅខេត្តព្រះសីហនុក៏បានបង្ហើបថា ការកក់បន្ទប់ស្នាក់នៅ​មិនច្រើន​នោះទេ។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែកញ្ញានេះថា ទម្លាប់ភ្ញៀវទេសចរក្នុងស្រុកមិនសូវមានការកក់ទុកមុនទេ ខណៈពួកគាត់អាងថា មិនសូវមានភ្ញៀវទេសចរ។

លោក ធួន ស៊ីណាន បញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ១៥ ថ្ងៃនេះ ជាបុណ្យប្រពៃណីជាតិ ហើយជា​បុណ្យ​សាសនា ដែលប្រជាជនកម្ពុជាមានទម្លាប់មួយគឺមានលុយ ឬមិនមានលុយ គឺគាត់ត្រូវតែ​បំពេញកិច្ចរបស់គាត់ហើយ ម្យ៉ាងទៀតពួកគាត់តែតែធ្វើដំណើរទៅស្រុកកំណើត​ដើម្បីជួបជុំញាតិ​មិត្តឪពុកម្ដាយ បងប្អូន ជាទម្លាប់ដូចបុណ្យចូលឆ្នាំ ហើយការដើរកម្សាន្ត ទម្លាប់ជនជាតិយើង​គាត់តែងតែដើរ។

លោក ធួន ស៊ីណាន បន្ថែមថា៖ «ខ្ញុំគិតថា ១០០% ប្រាកដជាមានការដើរលេងកម្សាន្ត ប៉ុន្តែ​គ្រាន់​​តែតិច និងច្រើន យើងមិនទាន់អាចស្មានដឹងនៅឡើយ ឆ្នាំ ២០២៤ នេះសេដ្ឋកិច្ចធ្ងន់​ជាង​ឆ្នាំ​មុន អញ្ចឹងពួកគាត់អាចប្ដូរគោលដៅ ដោយដើររយៈពេលខ្លី វិលល្ងាច ដើម្បីទប់​ទល់​ចំណូល​សេដ្ឋ​កិច្ច​របស់ខ្លួន​»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម