ព័ត៌មានជាតិ
ARDB និង ADBC នឹងចុះហត្ថលេខាសហការគ្នាលើការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់កម្ពុជា (ARDB) និង ធនាគារអភិវឌ្ឍន៍កិសកម្ម របស់ប្រទេស ចិន (ADBC) មានផែនការក្នុងការចុះកិច្ចព្រមព្រៀងសហការគ្នាលើការផ្តល់កម្ចីដល់វិស័យកសិកម្ម និងការបង្កើតក្រុមការងារសិក្សាស្រាវជ្រាវរួមគ្នាលើការអនុវត្តហិរញ្ញប្បទានបៃតង និងការប្រយុទ្ធប្រឆាំងលើការប្រែប្រួលអាកាសធាតុ។

ផែនការទាំងនេះត្រូវបានលើកឡើងក្នុងជំនួបទ្វេរភាគីរវាងលោក កៅ ថាច អគ្គនាយករបស់ ARDB និងលោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC នៅរដ្ឋធានីប៉េកាំង ប្រទេសចិននៅព្រឹកថ្ងៃទី២៧ខែកញ្ញា។ នេះបើយោងតាម ARDB។
លោកកៅ ថាច បានស្នើសុំទៅកាន់ ភាគី ធនាគារ ADBC ធ្វើជាធនាគារអន្តរការី (Correspondent Bank) របស់ធនាគារ ARDB ដើម្បីទូទាត់ប្រាក់ឆ្លងប្រទេស នៅប្រទេសចិន។ ជាមួយគ្នានោះដែរ លោកក៏បានស្នើសុំ ARDB បង្កើតក្រុមការងារសិក្សាស្រាវជ្រាវរួមគ្នាលើការអនុវត្តហិរញ្ញប្បទានបៃតង និងការប្រយុទ្ធប្រឆាំងលើការប្រែប្រួលអាកាសធាតុ និង ការធានាបានការធ្វើកសិកម្មប្រកបដោយចីរភាព , កសិកម្មវ័យឆ្លាត និងធុនអាកាសធាតុ ។
លោកថាភាគីទាំងពីរនឹងធ្វើការចុះអនុស្សរណៈយោគយល់គ្នា រវាងធនាគារទាំងពីរ នៅពេលខាងមុខសំដៅពង្រឹងទំនាក់ទំនង និងការចែករំលែកព័ត៌មានក្នុងការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម។
លើសពីនោះទៅទៀត លោកក៏បានស្នើឱ្យមានការបង្កើតកម្មវិធីផ្តាស់ប្តូរបុគ្គលិករវាងធនាគារទាំងពីរដើម្បីផ្តាស់ប្តូរបទពិសោធន៍ការងារ និងចំណេះដឹង និងការចូលរួមសិក្សាស្រាវជ្រាវនៅនៅមជ្ឈមណ្ឌល (Center of excellence) របស់ APRACA នៅ ធនាគារ ARDB ដោយផ្តោតសំខាន់លើ ហិរញ្ញប្បទានបៃតងផងដែរ។
លោក QIAN WENHU បានបង្ហាញ នូវការគាំទ្រ សម្រាប់អ្វីដែល ភាគី ARDB បានលើក និងស្នើឡើង មកកាន់ ធនាគារ ADBC ។
លោកបានគូសបញ្ជាក់ថា៖« បេសកកម្ម របស់ធនាគារ ADBC និងធនាគារ ARDB ដូចគ្នា ពោលគឺការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ ដូចនេះជំហានបន្ទាប់ លោក យល់ស្របជាមួយ ធនាគារ ARDB ដើម្បីបង្កើតក្រុមការងាររួម ដើម្បីសិក្សា លើ ការស្នើសុំរបស់ភាគី ARDB ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា រវាងភាគីទាំងពីរនាពេលខាងមុខនេះ»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ