Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន CDRI ពង្រីកទំហំអភិវឌ្ឍវិស័យកសិកម្ម ធានាផលចំណេញសម្រាប់កសិករ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យថ្នាក់ដឹក​នាំ​វិទ្យា​​​ស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា​ (CDRI) ស្វែង​យល់​ពីតម្រូវការចាំបាច់ និងកង្វល់របស់កសិករ ដោយណែនាំបច្ចេក​ទេសឱ្យចំគោលដៅ មានភាពប្រាកដនិយម ដោយពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាឱ្យប្រជាកសិករ​ទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា លើកឡើងក្នុងជំនូបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន CDRI នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងកសិកម្ម។

លោក ឌិត ទីណា បានបន្តថា ថ្នាក់ដឹកនាំវិទ្យាស្ថាន CDRI ត្រូវគិតគូរឱ្យបានច្បាស់លាស់ ស៊ីជម្រៅ នូវរាល់ការអនុវត្តគម្រោងនានារបស់ខ្លួន ដោយត្រូវមានទិសដៅរួមគ្នា ជាពិសេសត្រូវ​គិតគូរ​​ពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាង​ណា​ឱ្យប្រជាកសិករ មានហូប មានប្រើ មាន​បាន និងមានរហូត។

លោករដ្ឋមន្ត្រីក៏ បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន CDRI សិក្សាស្រាវជ្រាវដើម្បីជួយជំរុញការកែច្នៃ តាមរយៈការបង្កើតផែនការ​ដែលគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច និងកាត់បន្ថយចំនាយមិនចាំបាច់ផ្សេងៗ។

បើតាមលោក​រដ្ឋមន្ត្រី ការសិក្សានេះមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យប្រជាកសិករទទួល​បានផលចំណេញពីកសិផល ជាជាងការលក់វត្ថុធាតុដើម ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៦ វិនាទី មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន CDRI ពង្រីកទំហំអភិវឌ្ឍវិស័យកសិកម្ម ធានាផលចំណេញសម្រាប់កសិករ

ព័ត៌មានជាតិ២ នាទី មុន

ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

ជីវិតកម្សាន្ដ២៦ នាទី មុន

ណុប បាយ៉ារិទ្ធ ស្នើពលរដ្ឋខ្មែរជួយគាំទ្រលើកតម្កើងវិស័យសិល្ប:បុរាណឲ្យបានច្រើនកុះករ

ចរាចរណ៍១៦ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អតីតតារាកំប្លែង តា ចេក ត្អូញត្អែរថារកស៊ីអ្វីក៏មិនកាក់កប ខណ:គ្មានសង្ឃឹមជួបជុំសាច់ញាតិនារដូវភ្ជុំ

Sokha Hotels

ព័ត៌មានពេញនិយម