ព័ត៌មានជាតិ
ក្រុមហ៊ុនបារាំង AFI KLM E&M សម្រេចបានកិច្ចព្រមព្រៀងជាមួយខេមបូឌា អ៊ែរវ៉េ លើការផ្តល់សេវាថែទាំលើសេវាថែទាំយន្តហោះ
ក្រុមហ៊ុនអាកាសចរណ៍ Air France Industries KLM Engineering & Maintenance (AFI KLM E&M) បានប្រកាសពីកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) ក្នុងការផ្តល់សេវាថែទាំ និងការគាំទ្រនូវប្រតិបត្តិការអាជីវកម្មមួយចំនួន។

កិច្ចសន្យាមានរយៈពេល ៥ ឆ្នាំនេះ ដែលក្រុមហ៊ុន AFI KLM E&M នឹងផ្តល់សេវាកម្មថែទាំ និងការធ្វើប្រតិបត្តិការនានាដល់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways សម្រាប់យន្តហោះ Airbus A៣១៩ និង A៣២០ ។
នៅក្រោមកិច្ចព្រមព្រៀងនេះ AFI KLM E&M នឹងផ្តល់នូវសេវាកម្មដ៏ទូលំទូលាយ រួមមានការថែទាំនានា ការជួសជុល ផ្នែកភស្តុភារកម្ម និងកន្លែងដែលចាំបាច់មួយចំនួនទៀត។
«កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ទទួលបានការគាំទ្រប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព ដែលមានសារៈសំខាន់សម្រាប់ការរក្សាបាននូវដំណើរការខ្ពស់ និងភាពជឿជាក់នៃយន្តហោះរបស់ខ្លួន។ តាមរយៈការរួមបញ្ចូលសេវាកម្មទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍នឹងទទួលបានការបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន កាត់បន្ថយពេលវេលារងចាំ និងរក្សាស្តង់ដារសុវត្ថិភាព និងការអនុវត្តដ៏ខ្ពស់បំផុត»។

លោក Edison Duan ក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានមានប្រសាសន៍ថា៖«យើងមានសេចក្តីរំភើបរីករាយក្នុងភាពជាដៃគូថ្មីនេះជាមួយក្រុមហ៊ុន Air France Industries KLM Engineering & Maintenance ។ កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំនឹងបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពប្រតិបត្តិការយ៉ាងសំខាន់នៃយន្តហោះ A319 និង A320 របស់យើង»។
តាមរយៈការប្រើប្រាស់ជំនាញរបស់ AFI KLM E&M ក្នុងការគាំទ្រនូវសេវានេះ យើងមានទំនុកចិត្តថាយើងនឹងបន្តផ្តល់ជូនអ្នកដំណើររបស់យើងនូសុវត្ថិភាព និងសេវាកម្មដ៏ល្អបំផុត ខណៈពេលដែលការប្តេជ្ញាចិត្តរបស់យើងចំពោះការរីកចម្រើន និងឧត្តមភាពនៅក្នុងឧស្សាហកម្មអាកាសចរណ៍»។

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលបានចាប់ផ្តើមប្រតិបត្តិការក្នុងខែកក្កដា ឆ្នាំ ២០១៨ បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដ៏លេចធ្លោមួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍នៅអាស៊ីអាគ្នេយ៍។ កិច្ចសន្យាថ្មីជាមួយ AFI KLM E&M បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ ខេមបូឌា អ៊ែរវ៉េ ក្នុងការលើកកម្ពស់ការផ្តល់សេវា និងសមត្ថភាពប្រតិបត្តិការរបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ