សេដ្ឋកិច្ច
ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន សិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា លើវិស័យថាមពល និងកសិកម្ម
ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (CABC) ចាប់អារម្មណ៍ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យ ថាមពល និងកសិកម្ម។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានជួបពិភាក្សាតុមូលស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីសមាជិក សមាជិការ នៃក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council-CABC) ដឹកនាំដោយលោក Louis Vachon ជាសហប្រធានប្រចាំកាណាដានៃ CABC។

លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានជាមូលដ្ឋានជូនដល់អង្គប្រជំុបានជ្រាប និងចូលរួមផ្សព្វផ្សាយបន្ត អំពីវឌ្ឍនភាពថ្មីៗ របស់កម្ពុជាលើគ្រប់វិស័យ ពិសេសគោលនយោបាយលើការកសាងមូលធនមនុស្ស, ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និងទន់, ព្រមទាំងការពង្រឹងវិស័យឯកជន និងធុរកិច្ច ក្នុងវិស័យមានសក្តានុពលនានា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្មជាដើម។
កម្ពុជាជាប្រទេសតូចដែលបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទីស្របតាមច្បាប់ស្ដីពីវិនិយោគកម្ពុជាដោយពុំមានការរើសអើង ឬការបែងចែកណាមួយសម្រាប់ប្រទេសផ្សេងៗគ្នាឡើយ។

ជាមួយគ្នានេះដែរ ក្រៅអំពីទីផ្សាររបស់កម្ពុជាក្នុងតំបន់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP), និងពីកិច្ចព្រមព្រៀងផ្សេងៗជាច្រើនទៀត កម្ពុជាក៏បានទទួលអត្ថប្រយោជន៍បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
របៀបវារៈថ្មីមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឱ្យក្លាយទៅជាយន្តការកិច្ចសន្ទនាផ្លូវការរវាងរដ្ឋ និងឯកជន សម្រាប់ជួបពិភាក្សាស្ដាប់ និងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ហើយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តយន្តការនេះ ជាមួយប្រទេសជប៉ុន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ហើយគ្រោងនឹងរៀបចំជាមួយប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀតផងដែរ។

លោក Stephane Achard អនុប្រធានប្រតិបត្តិ ផ្នែកអន្តរជាតិ នៃធនាគារជាតិកាណាដា ក៏បានលើកបង្ហាញអំពីលទ្ធផលដ៏ល្អប្រសើរដែលធនាគារជាតិកាណាដាបានសម្រេចផ្ដល់ទុនវិនិយោគជូនដល់សមាជិក សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ានទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ហើយធនាគារជាតិកាណាដានឹងបន្តមានសុទិដ្ឋនិយមខ្ពស់សម្រាប់កិច្ចការងារនេះ។
ជាលទ្ធផលនៃអង្គប្រជុំ សមាជិក សមាជិការរបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក៏រំលេចលើកឡើងអំពីចំណាប់អារម្មណ៍ខ្ពស់នឹងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យមានជាអាទិ៍ ថាមពល និងកសិកម្ម៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?