Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

បានផុស

នៅ

តម្លៃ​ប្រេង​ឆៅ​សកល​បាន​កើន​ឡើង​តិច​តួច​កាល​ពី​ថ្ងៃ​សុក្រ​​ ដែល​ជា​ថ្ងៃ​បញ្ចប់​ការ​ជួញដូរ​ប្រចាំសប្ដាហ៍​ ប៉ុន្តែ​​នៅ​តែ​ធ្លាក់​ចុះ​ក្នុង​​​អត្រា​ប្រចាំសប្ដាហ៍​ ចំពេល​ដែល​វិនិយោគិន​​រំពឹង​ទុក​ពី​កំណើន​ផ្គត់​ផ្អង់​ប្រេង​ ដែល​ប្រទាញ​ប្រទង់​គ្នា​នឹង​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​របស់​ចិន​ ដែល​ជា​ប្រទេស​នាំ​ចូល​ប្រេង​ធំ​បំផុត​របស់​សកល​។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត​ ម៉ាក​ Brent បាន​កើន​ឡើង ៣៨ សេន​ ឬ​ ០,៥៨ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧១,៨៩ ដុល្លារ​/បារ៉ែល​ ខណៈ​តម្លៃ​ប្រេង​ឆៅ​អាមេរិក​ ម៉ាក​ West Texas Intermediate (WTI) វិញ​ បាន​ធ្លាក់​ចុះ​ ៥១ សេន ឬ ០,៧៥ ភាគរយ​ ដោយ​ជួញដូរ​នៅ​តម្លៃ​ ៦៨,១៨ ដុល្លារ​/បារ៉ែល​។ ​

ក្នុង​អត្រា​ប្រចាំសប្ដាហ៍​ ​តម្លៃ​ប្រេង​ម៉ាក​ Brent ​បាន​ធ្លាក់​ចុះ​ប្រហែល​ ៣ ភាគរយ​ ខណៈ​តម្លៃ​ប្រេង​ម៉ាក​ ​WTI បានធ្លាក់ចុះប្រហែល ៥ ភាគរយ​។

អ្នក​ជំនាញ​បាន​ទាញ​ភ្ជាប់​នឹង​ការ​ឡើង​តម្លៃ​នៅថ្ងៃ​សុក្រ ទៅ​នឹង​វិធាន​ការ​សេដ្ឋកិច្ច​របស់​ចិន​ ដែល​ជួញ​បង្កើន​តម្រូវការ​ប្រេង​ក្នុង​ប្រទេស​នេះ​។ កាល​ពី​ថ្ងៃ​សុក្រ​ ធនាគារកណ្តាលរបស់ប្រទេសចិន​បានបន្ទាបអត្រាការប្រាក់ និងបញ្ចូលសាច់ប្រាក់ងាយស្រួលទៅក្នុងប្រព័ន្ធធនាគារ ក្នុងគោលបំណងទាញកំណើនសេដ្ឋកិច្ចត្រឡប់ទៅគោលដៅ​ប្រហែល​ ៥ ភាគរយ​ នៅ​ឆ្នាំ​នេះ​។ ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កំណើន​តម្លៃ​ស្ថិត​នៅ​ក្នុង​កម្រិត​តិច​តួច​ ដោយសារ​តែការ​រំពឹង​ផ្សេង​ៗ​ ជាពិសេ​ស​ពាក់​ព័ន្ធ​នឹង​ការ​បង្កើន​ការ​ផ្គត់​ផ្គង់​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​ប្រទេស​នាំ​ចេញប្រេង​ដ៏​ធំ​បំផុត​មួយ​ គួប​ផ្សំ​នឹង​សេចក្ដីរាយការណ៍ដែល​ថា​ ការ​ផ្គត់​ផ្គង់​ប្រេង​របស់​លីប៊ី​នឹង​ត្រឡប់​ទៅ​ដំណើរ​​ការ​វិញ​ក្រោយ​មាន​ការ​រំខាន​ដោយ​ជម្លោះ​នយោបាយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១១ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១២ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម