សេដ្ឋកិច្ច
ក្រុមហ៊ុន អេសសុីជី បើកបង្ហាញផលិតផលក្បឿងសេរ៉ាមិចថ្មី អុិចសេឡា ក្រេស្តា (Excella Cresta) ដោយរួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ដ៏ល្អឥតខ្ចោះលើការងារប្រក់ដំបូល
អេសសុីជី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេនៅក្នុងតំបន់អាស៊ាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មីគឺ ក្បឿងសេរ៉ាមិច អុិចសេឡា ក្រេស្ដា (Excella Cresta) ដែលត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យាទំនើប រួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ដ៏ល្អឥតខ្ចោះទាក់ទងនឹងផ្នែកដំបូលអគារ និងលំនៅដ្ឋាន។

កម្មវិធីដ៏ធំនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយលោក Ronnayut Manasatian អគ្គនាយកចែកចាយ នៃក្រុមហ៊ុន SCG Distribution and Retail Cambodia ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ អេសសុីជី រួមជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន SCG ជាច្រើនរូបទៀត។
ក្នុងឱកាសដ៏ពិសេសវិសាលនេះ លោក Ronnayut Manasatian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែផ្ដល់នូវទំនុកចិត្តក្នុងការជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រមហ៊ុន អេសសុីជី តាំងពីដើមរៀងមក។

លោក Ronnayut Manasatian បានមានប្រសាសន៍ទៀតថា “គោលបំណងសំខាន់ដែលយើងរៀបចំឡើងនូវកម្មវិធីសម្ពោធជាផ្លូវការនូវផលិតផលក្បឿងសេរ៉ាមិច អុិចសេឡា ក្រេស្ដា (Excella Cresta) មិនត្រឹមតែជាការបើកសម្ពោធផលិតផលថ្មីប៉ុណ្ណោះទេ ប៉ុន្ដែកម្មវិធីនេះ គឺជាការពង្រឹងភាពជាដៃគូ និងនិរន្តរភាពជាមួយអតិថិជនផងដែរ។ ក្បឿង អេសសុីជី ប្រភេទអុិចសេឡា ក្រេស្ដា (Excella Cresta) ជាក្បឿងសេរ៉ាមិច ដែលត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាស្រោបពណ៌ពិសេស Advance Glazing Technique ដែលជាបច្ចេកវិទ្យាផលិតផ្ដាច់មុខរបស់ក្រុមហ៊ុន អេសសុីជី ហើយវាមិនត្រឹមតែមានពណ៌ស្រស់ស្អាតទាក់ទាញ និងជាប់បានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាជម្រើសដ៏ល្អសម្រាប់ម្ចាស់លំនៅដ្ឋាន ដែលចង់បានប្រភេទក្បឿង ដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ”។

ក្បឿងសេរ៉ាមិច អុិចសេឡា ក្រេស្ដា (Excella Cresta) របស់ អេសសុីជី ត្រូវបានផលិតឡើង ដោយយកចិត្តដាក់ខ្ពស់បំផុត ជាមួយនឹងការគិតគូរអំពីតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងផ្នែកគុណភាព និងសោភ័ណភាព។ ក្បឿងសេរ៉ាមិច អុិចសេឡា ក្រេស្ដា (Excella Cresta) មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ដីឥដ្ឋ និងពណ៌ស។

ក្នុងនោះ ក្បឿង អុិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ស គឺមានសោភណ្ឌភាពទាក់ទាញស្រដៀងគ្នាទៅនឹងថ្មម៉ាបធម្មជាតិពណ៌ស។ ក្បឿង អុិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ខ្មៅវិញ គឺមានរំលេចនូវពណ៌ដូចត្បូងនិលពណ៌ខ្មៅ។ រីឯ ក្បឿង អុិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ដីឥដ្ឋ គឺត្រូវបានផលិតឡើងជាមួយសោភណ្ឌភាពទាក់ទាញ ដូចទៅនឹងដីឥដ្ឋ ដែលត្រូវបានឆ្លងកាត់ការដុតកម្ដៅ រួមជាមួយនឹងខ្សាច់គ្រីស្តាល់ពណ៌មាសដ៏ស្រស់ស្អាត។

ក្រៅពីផលិតផលក្បឿងសេរ៉ាមិចថ្មីនេះ ក្រុមហ៊ុន អេសសុីជី ក៏មានការបង្ហាញជូននូវផលិតផលផ្សេងៗ ជាច្រើនទៀតដែរ ដូចជា ក្បឿងស៊ីម៉ងត៍អេសសុីជីពណ៌ថ្មីៗ អេសសុីជី ស្មាតបត (SCG SmartBoard), អេសសុីជី ស្មាតវូត (SCG Smartwood) ព្រមទាំងផលិតផលម៉ាក ឡាយរ៉ា (LYRA) ដែលរួមមាន សម្ភារៈបន្ទប់ទឹក រ៉ូប៊ីណេ ស៊ីងលាងចាន និងឥដ្ឋពន្លឺជាដើម។

អេសសុីជី គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យសម្ភារៈសំណង់ ជាពិសេសការផ្គត់ផ្គង់ក្បឿងសេរ៉ាមិចសម្រាប់ប្រក់ដំបូលអគារ និងលំនៅដ្ឋាននានា។ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ អេសសុីជី គឺជាក្រុមហ៊ុនដំបូងគេ ដែលបាននាំចូល និងបង្កើតទីផ្សារសម្រាប់ក្បឿងសេរ៉ាមិច ជាមួយនឹងការកំណត់នូវស្ដង់ដារខ្ពស់នៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុន អេសសុីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលមានការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រុមហ៊ុនកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួន ដោយការរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ តាមរយៈវិធីសាស្ត្រ “ESG 4 Plus” ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យដល់កម្រិតសូន្យ (Net Zero Emission) ដោយជំរុញបរិស្ថានបៃតង ការកាត់បន្ថយវិសមភាពសង្គម និងការពង្រឹងកិច្ចសហការជាមួយនឹងភាពជឿទុកចិត្តតាមរយៈតម្លាភាព៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ