Connect with us

ព័ត៌មានជាតិ

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

បានផុស

នៅ

បឹងទន្លេសាប ជាបឹងដ៏មានសារៈសំខាន់នៅកម្ពុជា។ វាមានផ្ទៃទឹកធំល្វឹងល្វើយ និងជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។ បឹងនេះបានផ្ដល់ជាជម្រកដល់ជីវៈចម្រុះយ៉ាងសម្បូរបែប និងផ្តល់ជាប្រយោជន៍ដល់ការនេសាទ និងដំណាំរបស់ពលរដ្ឋដែលរស់នៅតាមបណ្តោយបឹងទន្លេសាប។ នៅកម្ពុជា បឹងនេះត្រូវបានគេបែងចែកជាបឹងធំ បឹងតូច និងវាលភក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងទន្លេសាប​ មានទិដ្ឋភាពដូចជាសមុទ្រមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា។ តែផ្ទុយទៅវិញ នៅរដូវប្រាំង​បឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសំរកចាប់ផ្តើមនៅខែធ្នូ ហើយ​ចប់នៅខែឧសភា។ ពេលនោះកម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០.៨០ ម៉ែត្រ ដល់ ២ម៉ែត្រជាមធ្យម។

ចាប់ពីខេត្តកំពង់ឆ្នាំង ជាពិសេសនៅតំបន់វាលភក់ជំរៅទឹកចុះជាលំដាប់ រហូតដល់នាវាចរត្រូវបានហាមឃាត់លើកលែង​តែទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាបផ្លាស់ប្តូរជាច្រើន ផ្ទៃទឹកព្រមទាំងជំរៅទឹកក៏កើនឡើងជាលំដាប់រហូត​ដល់ជួនកាលទឹកជំនន់ចូលពេញទំនាប ដែលព័ន្ធជុំវិញបឹងទន្លេសាបនោះ។ កម្ពស់ទឹកអាចកើនឡើងដល់ ១៤ ម៉ែត្រ គឺខុសគ្នា ១០ ម៉ែត្រយ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង គឺពេលនោះហើយដែលនាវាដែលមានចំនុះច្រើនអាចបើកបរចូល​ទៅដល់បឹងទន្លេសាបបាន។

ទន្លេសាប ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិដ៏សំខាន់​សម្រាប់​ប្រជាជនកម្ពុជា។ បឹងទន្លេសាបមានទំហំផ្ទៃទាំងអស់ចំនួន ៣ ០០០ គីឡូម៉ែត្រការ៉េនៅរដូវប្រាំង និងមានទំហំចំនួន ១០ ០០០ គីឡូម៉ែត្រការ៉េនៅរដូវវស្សា។

នៅរដូវប្រាំង បឹងទន្លេសាបមានបណ្តាយប្រហែល ១៥០ គីឡូម៉ែត្រ និងទទឹងអតិបរមាមានប្រហែល ៣២ គីឡូម៉ែត្រ និងផ្ទៃទំហំ ៣ ០០០ គីឡូម៉ែត្រការ៉េ។

បឹងទន្លេសាបចែកចេញជាបីផ្នែក បឹងធំ បឹងតូច និងវាលភក់។ បឹងធំមានបណ្តោយ ៧៥ គីឡូម៉ែត្រ និងទទឹង ៣៥ គីឡូម៉ែត្រ​។ បឹងតូចមានបណ្តោយ ៣៥ គីឡូម៉ែត្រ និងទទឹង ២៨ គីឡូម៉ែត្រ។ វាលភក់ជាវាលមួយធំធេងប្រកបដោយកូនកោះទាបៗ សម្បូរខ្សាច់និងរុក្ខជាតិក្រិនៗ។

ដៃបឹងទន្លេសាបមានដូចជា÷

ដៃបឹងទន្លេសាបខាងស្តាំដូចជា៖

-ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក ហើយមកប្រសព្វគ្នាជាមួយនឹងស្ទឹងសង្កែ។ ដងស្ទឹងស្រែងកណ្តាល ស្ថិតជាព្រំប្រទល់រវាង ខេត្តបាត់ដំបងនិងខេត្តសៀមរាប។
-ស្ទឹងសៀមរាប និងស្ទឹងរលួស ជាកូនស្ទឹងពីរដែលមាននប្រភពមកពីភ្នំគូលែន។ ស្ទឹងសៀមរាបហូរកាត់ក្បែរប្រាសាទអង្គរវត្ត ហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍។
-ស្ទឹងជីក្រែង និង ស្ទឹងស្ទោង ដែលហូរចាក់នៅតំបន់វាលភក់ឬទន្លេឆ្មារ។
-ស្ទឹងសែន ដែលហូរចុះមកពីជួរភ្នំដងរែកមានទឹកច្រើន ដោយសារមានអូរជាច្រើនហូរមកកាត់។ ស្ទឹងសែនមានបណ្តោយ ៤៥០ គីឡូម៉ែត្រ ហើយបតបែនជាភ្នេនយ៉ាងច្រើនមុនមកដល់ខេត្តកំពង់ធំ ហើយហូរកាត់ច្រកឆ្នុកទ្រូ។
-ស្ទឹងជីនិតរីកធំដោយសារទឹកស្ទឹងតាំងក្រសាំង និងស្ទឹងពង្រងហូរចាក់មកស្ទឹងនេះហូរចាក់ទៅក្នុងវាលភក់ដោយឆ្លងកាត់កំពង់ថ្ម។

ដៃបឹងទន្លេសាបខាងឆ្វេងមានដូចជា៖

-ស្ទឹងសិរីសោភ័ណ ដែលហូរមកពីប្រទេសថៃទទួលទឹកស្ទឹងមង្គលបូរី (មានប្រភពនៅភ្នំសាយខាវកម្ពស់ ១៤៧០ ម៉ែត្រ នៅប្រទេសថៃ) និងទឹកស្ទឹងសង្កែ (មានប្រភពនៅភ្នំតាលរ កម្ពស់ ៧០០ ម៉ែត្រ ប្រទេសកម្ពុជា) មុននឹងហូរចាក់មកបឹងទន្លេសាប។
-ស្ទឹងមោង ហូរពីភ្នំទឹកព្រិល (១ ៤២៥ ម៉ែត្រ) កាត់ស្រុកមោង។
-ស្ទឹងស្វាយដូនកែវ ហូរកាត់ភូមិស្វាយដូនកែវ។
-ស្ទឹងពោធិសាត់ មានប្រភពពីភ្នំខ្មោច (១ ៤២៥ ម៉ែត្រ) ជាស្ទឹងប្រកបដោយរបបបៀបបានទឹកជ្រោះ ដែលអាចបណ្តាលឱ្យមានទឹកជំនន់។
-ស្ទឹងបរិបូរ ហូរកាត់ច្រកបរិបូរនៅខេត្តកំពង់ឆ្នាំង។
-ស្ទឹងជ្រៀវហូរកាត់ឧដុង្គ។
-ស្ទឹងព្រែកត្នោត កើតមកពីអូរជាច្រើន ដែលហូរមកពីភ្នំឱរ៉ាល់ និងប្រជុំភ្នំអូរម្លូ។ ស្ទឹងនេះហូរកាត់ខេត្តកំពង់ស្ពី និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
-ស្ទឹងតាកែវ ហូរប្រសព្វនឹងទន្លេបាសាក់ត្រង់មាត់ជ្រូក។

អត្ថប្រយោជន៍នៃបឹងទន្លេសាប៖

ទន្លេសាប និងដៃទាំងអស់រួមគ្នាបង្កើតជាផ្លូវនាវាចរមួយដ៏មានប្រយោជន៍។ នៅរដូវវស្សាបឹងទន្លេសាបប្រកបទៅដោយទូកប៉ុកចាយ​បើកក្តោង។ រីឯស្ទឹងមានកប៉ាល់តូចៗនិងទូកប៉ុកចាយដែលមានចំណុះមិនលើសពី ១០០ តោន។

នៅរដូវប្រាំងក្នុងបឹងទន្លេសាប គេអាចធ្វើនាវាចរបានចំពោះតែកូនទូកតែប៉ុណ្ណោះ។ ប៉ុន្តែបឹងទន្លេសាបជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងធំ គឺជាមជ្ឈមណ្ឌលត្រីធំជាងគេនៅលើពិភពលោក​ពីព្រោះទីនោះមានព្រៃលិចទឹក ដែលជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ។

មិនតែប៉ុណ្ណោះ បឹងទន្លេសាបក៏ជាទីជំរកដល់បក្សាបក្សីជាច្រើនប្រភេទផងដែរ ព្រមទាំងការនេសាទត្រីរបស់ប្រជាជនខ្មែរ។

ក្រៅពីការទទួលទឹកជំនន់ទន្លេមេគង្គ បឹងនេះបានស្រូបយកទឹកពីតំបន់ខ្ពង់រាបនានាដែលស្ថិតនៅជុំវិញ។ ពេលទឹកហូរធ្លាក់មកកាន់បឹងទន្លេសាប ប្រាកដណាស់គឺហូរនាំទាំងដី ទាំងល្បាប់ ទៅចាក់បំពេញបឹងទន្លេសាប ដែលកត្ដានេះអាចធ្វើឱ្យបឹងដ៏ធំនេះ ងាយគោករាក់ជាទីបំផុត។ ប៉ុន្ដែអ្វីដែលជាលក្ខណៈពិសេសនោះ គឺព្រៃលិចទឹកនៅជុំវិញបឹងនេះឯង ដែល​បានដើរតួនាទីជាតម្រងត្រងច្រោះយកដី និងល្បាប់នោះមួយភាគធំមិនឱ្យហូរធ្លាក់ចូលទៅបឹងទន្លេសាប។ ដូចនេះបើព្រៃលិចទឹកត្រូវបានបំផ្លាញអស់ តើក្នុងមួយឆ្នាំៗមានដី និងល្បាប់ប៉ុន្មានហូរចូលទៅបឹងទន្លេសាប?

ចុះបើបឹងទន្លេសាបគោករាក់ តើមាឌទឹកបឹងទន្លេសាបប្រមាណ ១៣៥ ០០០ លានម៉ែត្រគូប នៅរដូវវស្សានោះយកទៅទុកនៅឯណា? តើពេលនោះ ប្រទេសកម្ពុជានឹងមានស្ថានភាពដូចម្ដេច?

ការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង បានក្លាយទៅជាបាតុភូតជលសាស្ដ្រធម្មជាតិមួយដែលគេកម្រនឹងបានជួបប្រទះ។

បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា ៖ មច្ឆាជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិគ្រប់ប្រភេទ។

ជីវសាស្ដ្រចម្រុះក្នុងតំបន់បឹងទន្លេសាបរួមមាន៖ មច្ឆាជាតិ ១៧៥ ប្រភេទ ល្មូន ៤២ ប្រភេទ បក្សី ២២៥ ប្រភេទ ថនិកសត្វ ៤៦ ប្រភេទ និងរុក្ខជាតិជាង ២០០ ប្រភេទ

បន្ត​ចុចអាន៖ បង្វែរពីលើគោក មកស្គាល់​​តំបន់​ទេសចរណ៍​លើ​ទឹក​ល្បីៗ​ទាំង ១០ កន្លែង នៅ​ខេត្ត​​ព័ទ្ធជុំវិញ​​បឹង​ទន្លេសាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២១ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២៧ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៤៣ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក គួច ចំរើន ផ្ដាំមន្ត្រីសុខាភិបាលឱ្យមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ពិសេសអ្នកប្រើ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម