Connect with us

សេដ្ឋកិច្ច

អ្នកកំពង់ចាម ផលិតចង្កឹះឫស្សី គ្មានសារធាតុគីមី កំពុងទទួលបានការគាំទ្រខ្លាំង

បានផុស

នៅ

សិប្បកម្មផលិតចង្កឹះ​ឫស្សី ដែលមិនមានសារធាតុគីមី ស្នាដៃកូនខ្មែរ មានទីតាំងស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ័រ ដាណា អាយុ៤២ឆ្នាំ ជាប្រធានសិប្បកម្មចង្កឹះឫស្សីខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មផលិតចង្កឹះឫស្សីរបស់លោកបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ លោកបន្តថា ទាក់ទងនឹងសង្វាក់ផលិតកម្មនាពេលបច្ចុប្បន្ន ការផលិតនៅមានកម្រិតនៅឡើយ ពោលគឺ១ខែ សិប្បកម្មអាចផលិតបានចង្កឹះឫស្សី បានប្រមាណត្រឹមតែជិត ១ពាន់បេ តែប៉ុណ្ណោះ ដែលចំនួននេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់នៅឡើយ។

លោក ហ័រ ដាណា បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្នផលិតផលចង្កឹះឫស្សី កំពុងទទួលបានាការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ពិសេសនៅតាមផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញ និងនៅតាមតូបលក់អីវ៉ាន់ចាប់ហួយ តាមបណ្ដាខេត្តមួយចំនួនផងដែរ។

លោក បន្ថែមទៀតថា ខណៈដែរទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានតម្រូវការចង្កឹះឫស្សីនេះខ្លាំង តែអ្វីដែលលោកសោកស្ដាយនោះគឺ សិប្បកម្មរបស់លោកពុំអាចមានលទ្ធភាពផលិតចង្កឹះឱ្យទាន់តាមតម្រូវការទីផ្សារ ខណៈដែរសិប្បកម្មរបស់លោកផ្ទាល់ មានបុគ្គលិកបម្រើការត្រឹមតែ ៥នាក់ និងនៅខ្វះខាតថវិកាសម្រាប់ពង្រីកសិប្បកម្មឱ្យបានធំជាងនេះទៅទៀត។

លោក ហ័រ ដាណា ក៏សូមលើកទឹកប្រជាជនខ្មែរ និងដៃគូសហការទាំងអស់ ដែលមានបំណងចង់វិនិយោគជាមួយសិប្បកម្មរបស់លោក អាចទាក់ទងមកកាន់សិប្បកម្មផ្ទាល់ ដើម្បីធ្វើយ៉ាងណាពង្រីកសិប្បកម្មចង្កឹះខ្មែរនេះ ឱ្យបានកាន់តែធំ និងបង្កើនបរិមាណផលិតកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម