Connect with us

សេដ្ឋកិច្ច

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិ​លេខ​៤៨ គ្រោងបញ្ចប់នៅរដូវប្រាំងឆ្នាំ ២០២៥

បានផុស

នៅ

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៦៥,០៦%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ថា បច្ចុប្បន្ន ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និងការងារ Base Course ជាអតិប្បរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

លោក ផន រឹម បានឱ្យដឹងថា ចំណោតតាប៉ន ដែលស្ថិតនៅចំណុចបង្គោលអង់តែន៣ដើម និងចំណោតហួសអាស្រមលោកយាយម៉ៅ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិ​លេខ៤៨ ត្រូវបានកៀរ ជួសជុល កែលម្អ ឱ្យកាន់តែងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ក្នុង​ឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈដែលការដ្ឋានកំពុងដំណើរការយ៉ាងមមារញឹក។

លោក ផន រឹមថ្លែងថា៖ «មកទល់ពេលនេះ ភ្លៀងបានថមថយខ្លះហើយ ដែលអំណោយផលដល់ការដ្ឋានផ្លូវជាតិលេខ ៤៨ ពិសេសចំណោតប៉ុន្មានកន្លែងពិបាលក្នុងការធ្វើដំណើរ ជាពិសេសពេលភ្លៀងធ្លាក់ជោគជាំ»។

មន្ត្រីអ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្ត​ដឹក​ទំនិញធុនធ្ងន់គ្រប់ប្រភេទ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សាផ្លូវរអិល ពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចុះចំណោត។

ចំពោះរថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

លោកក៏បានសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០។

ក្រុមការងារការដ្ឋានតែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដោយប្រការយថាហេតុណាមួយពេលរអិលខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ជនភៀសខ្លួនកើន​ជាង​៤៨០០០នាក់នៅស៊ីរី ក្រោយ​ជម្លោះប្រដាប់​អាវុធ​កើន​ឡើង​​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ឆ្មាំសមុទ្រ​ចិននិងហ្វីលីពីនផ្ទុះជម្លោះដែនសមុទ្រជាថ្មី

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ទើបបញ្ចប់ Solo Concert ពីរថ្មីៗ! មុននេះ ឱក សុគន្ធកញ្ញា ឱ្យតម្រុញត្រៀមធ្វើនៅខេត្តបន្ទាប់ទៀត ឆាប់ៗ

ព័ត៌មានជាតិ២៧ នាទីutes មុន

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទម្លាក់អត្រាការប្រាក់បញ្ញើ ដើម្បីឱ្យសេដ្ឋកិច្ចដំណើរការ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ក្រោយ​អាមេរិក​រឹតត្បិត​នាំ​ចេញ​បន្ទះឈីប ចិន​ហាម​នាំចេញសារធាតុរ៉ែ​គាំទ្រ​ឧស្សាហកម្ម​នេះ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

Sokha Hotels

ព័ត៌មានពេញនិយម