ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី ប្ដេជ្ញាសង់ផ្ទះ ២ លាន ខ្នង ទូទាំងប្រទេសក្នុងមួយឆ្នាំៗ
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ឥណ្ឌូណេស៊ី លោក ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ (Prabowo Subianto) ដែលគ្រោងនឹងឡើងកាន់អំណាចជាផ្លូវការនាពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ បានកំណត់គោលដៅដ៏មានមហិច្ឆិតាក្នុងការកសាងផ្ទះចំនួន ២ លានខ្នង នៅតាមបណ្ដាភូមិទូទាំងប្រទេសជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតី។

តាមការចុះផ្សាយរបស់កាសែត Jakarta Globe ប្អូនប្រុសរបស់លោក ប្រ៉ាបូវ៉ូ ដែលជាអនុប្រធានក្រុមប្រឹក្សាគណបក្ស Gerindra Party លោក Hashim Djojohadikusumo បាននិយាយកាលពីចុងសប្ដាហ៍ ថា លោក ប្រ៉ាបូវ៉ូ ក៏ចង់សាងសង់អផាតមិនចំនួន ១ លាន យូនីត នៅតាមទីក្រុងនានាជារៀងរាល់ឆ្នាំផងដែរ។
ផែនការសាងសង់ផ្ទះដ៏មហិច្ឆិតានេះ នឹងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកង្វះខាតផ្ទះគ្រប់គ្រាន់សម្រាប់ប្រជាជន ឥណ្ឌូណេស៊ី នៅទូទាំងប្រទេស។ លោក Hashim បានអះអាងថា ប្រជាជនឥណ្ឌូណេស៊ីស៊ីជិត ១១ លាននាក់ គ្មានផ្ទះសមរម្យនោះទេ។ ជាមួយគ្នានោះ ឥណ្ឌូណេស៊ីក៏មានផ្ទះចំនួន ២៧ លានខ្នង ដែលត្រូវបានចាត់ទុកថាជា «ផ្ទះដែលមិនសមរម្យសម្រាប់ការរស់នៅ» ផងដែរ ដោយសារតែកង្វះទឹកស្អាត និងអគ្គិសនីប្រើប្រាស់។

លោក Hashim បានអះអាងថា លោកបានធ្វើដំណើរទៅកាន់ប្រទេសចិន និងកាតា ដើម្បីជួបជាមួយវិនិយោគិនដែលមានសក្តានុពលសម្រាប់ផែនការនេះ។ លោកបន្តថា អ្នកវិនិយោគចិនបានត្រៀមខ្លួនជាស្រេច ក្នុងការសាងសង់ផ្ទះសម្រាប់ប្រជាជនដែលខ្វះខាតក្នុងប្រទេសឥណ្ឌូណេស៊ី។
លើសពីនេះ លោក Hashim និយាយថា ផែនការសាងសង់ផ្ទះនឹងមានប្រយោជន៍ដល់សេដ្ឋកិច្ច ព្រោះវិស័យអចលនទ្រព្យអាចជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់។ ជាឧទាហរណ៍ជាក់ស្ដែង នៅប្រទេសចិន វិស័យសំណង់ និងអចលនទ្រព្យ រួមចំណែកប្រមាណ ២៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ខណៈ «វិស័យអចលនទ្រព្យ] រួមចំណែក ១៤ ភាគរយ នៃ GDP របស់ឥណ្ឌូណេស៊ី»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ