Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ជនអនាមិកបានយកឈ្មោះ និងរូបថតបង្កើតគណនីតេឡេក្រាមក្លែងក្លាយ

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់សាធារណជនកុំឱ្យចាញ់បោកជនខិលខួចមួយចំនួនបានយកឈ្មោះ និងរូបថតលោកស្រីដើម្បីបង្កើតជាគណនីតេឡេក្រាមដើម្បីទាក់ទាញឱ្យបណ្តាក់ទុនវិនិយោគនានាដោយសន្យាថានឹងផ្តល់នូវចំណូលខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសរបស់លោកស្រី នៅរសៀលថ្ងៃទី៣០ខែតុលា ជនអនាមិកបានបង្កើតនូវគណីតេឡេក្រាមនានាដោយមានរូបថត និងឈ្មោះលោកស្រី ដើម្បីបោកបញ្ឆោតសាធរណជនឱ្យបណ្តាក់ទុនរកស៊ីឬវិនិយោគ។

លោកស្រីបានគូសបញ្ជាក់ថា៖«សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគបោកប្រាស់ផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក»។

«នាងខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន និងកុំចាញ់បោកការឆបោករបស់ជនល្មើសនេះ។ ​នាងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើឆបោកនានារបស់បុគ្គលនេះ និងសូមអរគុណចំពោះក្តីស្រឡាញ់ រាប់អានពីសំណាក់ អ៊ំ ពូមីង បងប្អូនទាំងអស់»។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ចម និម្មល៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម