Connect with us

សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពាវនាវឱ្យក្រុមហ៊ុន​អាមេរិកនៅកម្ពុជា ពិនិត្យលទ្ធភាព ពង្រីកអាជីវកម្ម

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកដែល​កំពុងមាន​ប្រតិបត្តិការអាជីវកម្មនៅកម្ពុជារួចរាល់ពិនិត្យលទ្ធភាពដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយវិស័យឯកជនចំនួន៥ស្ថាប័ន ក្រោមការសម្របសម្រួលពីសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។

ជាជំនួបពិភាក្សា ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត​អំពីបរិយាកាសវិនិ​យោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

ក្រៅពីនេះ ចំពោះក្រុមហ៊ុនដែលពុំទាន់បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​សូមពិនិត្យលទ្ធភាព​ស្វែងរកការបណ្ដាក់ទុននាពេលណាមួយខាងមុខនេះក្រោមកិច្ចសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម