សេដ្ឋកិច្ច
ភ្ញៀវទេសចរជិត ៧០ ម៉ឺននាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជាង $៣២,៥ លាន
គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជិត ៧០ ម៉ឺននាក់ (៦៩៩ ៨៥០) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរគិតជាទឹកប្រាក់ប្រមាណជាង ៣២,៥ លានដុល្លារ កើនឡើង ៣០,៣២% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤ បង្ហាញថា គិតចាប់ពីខែមករា-កញ្ញា មានភ្ញៀវទេសចរបរទេសចំនួន ៦៩៩ ៨៥០ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៩,៧១% ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ៣២ ៥២២ ៧៣០ ដុល្លារ កើនឡើង៣០,៣២% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៏ទេសចរណ៍អង្គរប្រាប់កម្ពុជាថ្មីថា កំណើនទេសចរក្នុងខែកញ្ញាកន្លងទៅ មានការថមថយដោយសារជារដូវមិនមានទេសចរអឺរ៉ុបដើរលេង។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៤ (មករា-សីហា) កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មានការកើនឡើង ២២,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៥ លាននាក់។
ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,២៩ លាននាក់ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើន ១៣% វៀតណាមចំនួន ៨៦៨ ៤៤៥ កើន ៣៥,៣% ចិន ៥៣៨ ៨៣៤ កើន ៤៧,៧% ឡាវ ២៤២ ១០៤ កើន ១៣,៧% និងអាមេរិក ១៤០ ៨៥៧ កើនឡើង ១៧,៧%៕


អត្ថបទ៖ ឡេង ដេត

-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ