Connect with us

ព័ត៌មានជាតិ

រយៈពេល ២ ថ្ងៃភ្ញៀវទេសចរជាង ១០ ម៉ឺននាក់ ដើរលេងកម្សាន្តនៅខេត្តបាត់ដំបង ក្នុងពិធីភ្ជុំបិណ្ឌ

បានផុស

នៅ

រយៈពេល ២ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរគេសង្កេតឃើញមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានចូលមកកម្សាន្តតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានាក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះករ ហើយក៏មិនខុសពីឆ្នាំមុនៗដែរដោយសារតែខេត្តបាត់ដំបងមានសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទាំងនោះឲ្យចូលមកកម្សាន្តតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋានជាង ១០០ កន្លែងនៅទូទាំងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញថា ស្ថិតិភ្ញៀវបាទចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី០១ ខែ តុលា៖

-ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានដែលបានមកដើរលេងកម្សាន្តនៅក្នុងខេត្តចំនួនសរុប ៤៥,០៧៣ នាក់ ថយចុះ ២៤.០៦ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៥៩,៣៥៩ នាក់ក្នុងនោះ
-ចំនួនភ្ញៀវទេសចរណ៍ជាតិ ៤៤,៨២១ នាក់ ថយចុះ ២៤.៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៥៩,២០៨ នាក់
-ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ២៦១ នាក់ កើនឡើង ៧២.៨៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១៥១ នាក់។

ចំណែកនៅថ្ងៃទី០២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដូចខាងក្រោម៖

-ចំនួនទេសចរសរុប ៨៥,៩៥៩ នាក់ កើនឡើង ១៨.៧៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ មានចំនួន ៧២,៣៦៨ នាក់ ក្នុងនោះ
-ចំនួនទេសចរជាតិ ចំនួន ៨៥,៧៥៨ នាក់ កើនឡើង ១៨.៧៦ % បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន ៧២,២១១ នាក់
-ចំនួនទេសចរអន្តរជាតិ ចំនួន ២០១ នាក់ កើនឡើង ២៨.០៣% បើប្រៀបធៀបនឹងនាឆ្នាំ២០២៣ មានចំនួន ១៥៧ នាក់។

បើសរុបចំនួនភ្ញៀវដែលចូលមកកម្សាន្តទាំងពីរថ្ងៃគឺមានចំនួន ១៣១.០៣២ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួន ១៣០.៥៧៩ នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ៤៦២ នាក់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម