Connect with us

ព័ត៌មានអន្ដរជាតិ

IMF ព្យាករ​កំណើន​សេដ្ឋកិច្ច ៦,១ ភាគរយ សម្រាប់​វៀតណាម​

បានផុស

នៅ

ក្នុង​របាយការណ៍​ចុង​ក្រោយ​បង្អស់ ​ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន​ព្យាករ​ថា​ វៀតណាម​នឹង​មើល​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ ៦,១ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២៤ នេះ​ ដែល​វា​បង្ហាញ​ពី​​​​ការ​ស្ទុះ​ងើប​ឡើង​វិញ​​​នៃ​សេដ្ឋកិច្ច​វៀតណាម​ក្រោយ​វិបត្តិកូវីដ​​ ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ផ្សេង​ៗ​ដែល​ប្រទេស​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ក៏ដោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍ កំណើន​ដ៏​ប្រសើរ​ឡើង​នេះ​ ត្រូវ​បាន​ជំរុញ​ដោយ​​ការ​បន្ត​​នៃ​តម្រូវការ​ដ៏រឹងមាំពី​ខាង​ក្រៅ​ ការវិនិយោគផ្ទាល់ពីបរទេសដែលមានភាពធន់ និងគោលនយោបាយ​ហិរញ្ញវត្ថុ​​ផ្សេង​ៗ​ជាដើម​។

ជាមួយ​គ្នា​នេះ​ កំណើនតម្រូវការក្នុងស្រុក​រំពឹងថានឹងងើបឡើងវិញបន្តិចម្តងៗ ​ដោយក្រុមហ៊ុន​​សាជីវកម្ម​​អាច​គ្រប់​គ្រង​កម្រិតបំណុលខ្ពស់ ខណៈ​វិស័យអចលនទ្រព្យនឹងងើបឡើងវិញទាំងស្រុងក្នុងរយៈពេលជា​មធ្យម។ ជា​មួយ​គ្នានោះ​ អតិផរណា ដែល​ជំរុញ​ជា​ចម្បង​ដោយ​ការ​ឡើង​ថ្លៃ​ម្ហូបអាហារ​ ត្រូវ​បាន​​​​រំពឹង​ថា​នឹង​ហក់​ឡើង​ក្នុង​អត្រា​​គោលដៅ​របស់​ធនាគារ​រដ្ឋ​វៀតណាម​ ចន្លោះ​ពី ៤-៤៥ ភាគរយ​ នៅ​ឆ្នាំ​នេះ​។ ​

​ក្រុម​មន្រ្តី​ IMF បានកោតសរសើរចំពោះសកម្មភាពដ៏ឆាប់រហ័សរបស់អាជ្ញាធរវៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ​នៅ​ពេល​ដែល​ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត ​រង​នឹង​បញ្ហា​ទាំង​ក្នុង​ និង​ក្រៅស្រុក​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​របាយការណ៍​ IMF បាន​ព្រមាន​ថា​ ក្នុង​ចំណោម​បញ្ហា​ផ្សេង​ៗ​ ការនាំចេញ ដែល​ជា​វិស័យ​សំខាន់​ជំរុញ​សេដ្ឋកិច្ចវៀតណាម អាចធ្លាក់ចុះ ប្រសិនបើកំណើនសកលស្ថិត​​ក្នុង​ល្បឿន​យឺត​យ៉ាវ​ ភាពតានតឹងភូមិសាស្ត្រនយោបាយសកលនៅតែបន្តកើតមាន ឬជម្លោះពាណិជ្ជកម្មកាន់តែតានតឹង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៩ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម