Connect with us

ព័ត៌មានជាតិ

សហរដ្ឋ​អាមេរិក​កំណត់អត្រា​ពន្ធ​ថ្មី​​លើ​ការ​នាំ​ចូល​បន្ទះសូឡា​ពីប្រទេស៤នៅអាស៊ានរួមទាំងកម្ពុជា

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីនៅថ្ងៃ​ទី១ ខែតុលា​ បានប្រកាសអំពី​ការកំណត់ពន្ធនាំចូឡដែល​មានកម្រិតទាបលើឧបករណ៍ដំឡើងបន្ទះសូឡាដែលនាំចូលដោយក្រុមហ៊ុននៅប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងថៃ ​ដែលជាការផ្តល់ក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់រោងចក្រដំឡើងបន្ទះសូឡានៅកម្ពុជា និងប្រទេស៣ផ្សេងទៀតក្នុងការបង្កើនផលិតកម្ម ដើម្បីជំរុញការនាំចេញដែលបានធ្លាក់ចុះខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះគឺជាការសម្រេចចិត្តដំបូងក្នុងចំណោមការសម្រេចចិត្តបឋមចំនួនពីរដែលរំពឹងទុកដោយនាយកដ្ឋានពាណិជ្ជកម្មក្នុងឆ្នាំនេះ នៅក្នុងករណីពាណិជ្ជកម្មដែលនាំមកដោយក្រុមហ៊ុន Hanwha Qcells របស់ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន First Solar ដែលមានមូលដ្ឋាននៅរដ្ឋ Arizona និងក្រុមហ៊ុនតូចៗមួយចំនួនដែលកំពុងស្វែងរកការការពារការវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក។

ចំពោះបណ្តាក្រុមហ៊ុនផលិតបន្ទះសូឡាធំៗដែលជាសម្ព័ន្ធអាមេរិកសម្រាប់គណៈកម្មាធិការពាណិជ្ជកម្មផលិតថាមពលព្រះអាទិត្យបានចោទប្រកាន់ក្រុមហ៊ុនចិនដែលមានរោងចក្រនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំងបួនថាបានធ្វើការនាំចេញបន្ទះសូឡាទៅជន់ពន្លិចទីផ្សារសហរដ្ឋអាមេរិកដោយមានតម្លៃទាបជាងតម្លៃផលិតកម្មរបស់ពួកគេ និងទទួលបានប្រាក់ឧបត្ថម្ភមិនយុត្តិធម៌ដែលធ្វើឱ្យផលិតផលអាមេរិកមិនមានការប្រកួតប្រជែង។

អ្នកផ្សេងទៀតនៅក្នុងឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យនិយាយថាការនាំចូលនូវបន្ទះសូឡាដែលមានតម្លៃទាបទាំងនោះមានសារៈសំខាន់សម្រាប់អ្នកអភិវឌ្ឍន៍គម្រោងថាមពលស្អាត​ដែលប្រកួតប្រជែងជាមួយឥន្ធនៈហ្វូស៊ីល និងសម្រាប់រោងចក្រថាមពលពន្លឺព្រះអាទិត្យក្នុងស្រុកដែលប្រើឧបករណ៍ផលិតនៅបរទេសដើម្បីយកមកដំឡើងនៅលើទឹកដីសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ទីភ្នាក់ងារនេះបានគណនាអត្រាប្រឆាំងនឹងការឧបត្ថម្ភធនទូទៅចំនួន ៩,១៣ ភាគរយសម្រាប់ការនាំចូលពីប្រទេសម៉ាឡេស៊ី; អត្រា ៨,២៥ ភាគរយសម្រាប់ការនាំចូលពីប្រទេសកម្ពុជា; អត្រា ២៣,០៦ ភាគរយសម្រាប់ការនាំចូលពីប្រទេសថៃ និង អត្រា២,៨៥ ភាគរយសម្រាប់ការនាំចូលពីប្រទេសវៀតណាម។ ​

អ្នកជំនាញសេដ្ឋកិច្ចនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាន​នៅសិង្ហបុរីបានលើកឡើងថា ផលិតកម្មបន្ទះសូឡានៅកម្ពុជា និងប្រទេសអាស៊ាន៣ផ្សេងទៀតរួមមាន ម៉ាឡេស៊ី ថៃ និងវៀតណាម អាចនឹងប្រឈម​នឹងការបិទទ្វារ​នាពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកកាលពីខែមិថុនាបានលុបចោលការ​លើកលែងពន្ធនាំចូលដល់ប្រទេសបួននៅអាស៊ានដែលរួមមានកម្ពុជា។

បើយោងតាមរបាយការណ៍រួមគ្នាមួយរបស់អ្នកជំនាញសេដ្ឋកិច្ចនៃស្ថាប័ននេះ គឺលោក ទេព វណ្ណសុភាឧត្តម និងអ្នកនាង យ៉ាង ជុនយូ ​ នៅក្នុងឆ្នាំ ២០២២ ការនាំចេញបន្ទះសូឡារបស់កម្ពុជាបានកើនឡើង ២,៨ ដងធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានទឹកប្រាក់នៃការនាំចេញរហូតដល់ ១ ពាន់លានដុល្លារ។ ចំពោះចំណែក​នៃការនាំចេញបន្ទះសូឡាធៀបទៅនឹងការនាំចេញសរុប​បានកើនឡើងដល់ ៤,៦ ភាគរយកើនពី ១,៤ ភាគរយ។ ក្នុងអំឡុងពេលដូចគ្នា ការនាំចូលបន្ទះសូឡារបស់កម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយមានអត្រាទ្វេរដងដែលមានទឹកប្រាក់រហូតដល ២៧២លានដុល្លារ ប៉ុន្តែបរិមាណនេះគឺទាបជាងការនាំចេញ​បន្ទះសូឡាសរុប។

អ្នកជំនាញទាំងពីរនេះបានលើកឡើងថា គំរូពាណិជ្ជកម្មនេះបង្ហាញថា មួយផ្នែកធំនៃការនាំចេញបន្ទះសូឡារបស់កម្ពុជាអាចត្រូវបានតំឡើងក្នុងស្រុកជាជាងការនាំចូល និងនាំចេញឡើងវិញ។ និន្នាការកើនឡើងនៃការនាំចេញបានបន្តរហូតដល់ឆ្នាំ ២០២៣ដោយតម្លៃនៃការនាំចេញឈានដល់ទឹកប្រាក់ចំនួន ២,១ ពាន់លានដុល្លារ ដែលកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។

អ្នកទាំងពីរបានគូសបញ្ជាក់ថា ការនាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិកពីប្រទេសអាស៊ានទាំងបួននេះបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៣ ដែលមានកំណើនស្មើនឹង ៧៥ ភាគរយនៃការនាំចូលបន្ទះសូឡាសរុបរបស់សហរដ្ឋអាមេរិក។ ​

«កម្ពុជាជាប្រទេសមួយដែលមានការនាំចេញដ៏លេចធ្លោជាង ដែលការនាំចេញបន្ទះសូឡារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ មានចំនួនជាង ៩០ ភាគរយនៃការនាំចេញបន្ទះសូឡាសរុបទៅកាន់ប្រទេសផ្សេងៗទៀត»។

គួរកត់សម្គាល់ថាជាង ៩០ ភាគរយនៃការនាំចូលបន្ទះសូឡារបស់កម្ពុជាបាននាំចូលមកពីប្រទេសចិនទាំងនៅក្នុងឆ្នាំ ២០២២និង ២០២៣ ។ អត្រាចំណែកទីផ្សារដ៏ធំនេះបង្ហាញពីការផ្លាស់ប្តូរការនាំចេញរបស់ចិនតាមរយៈប្រទេសកម្ពុជាដើម្បីចៀសវាងការរឹតបន្តឹងពាណិជ្ជកម្ម ឬឆ្លុះបញ្ចាំងពីការវិនិយោគដ៏ច្រើនរបស់ចិននៅក្នុងឧស្សាហកម្មផលិតបន្ទះសូឡានៅកម្ពុជា​ដែលជាប្រទេសទទួលបានការអនុគ្រោះពន្ធនាំចូលពីសហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកជំនាញទាំងពីរ។

បន្ទាប់ពីកំណើនដ៏ខ្ពស់ក្នុងរយៈពេលខ្លីក្នុងឆ្នាំ ២០២២-២០៣ ការនាំចេញបន្ទះសូឡារបស់កម្ពុជាបានឈានទៅដល់ចំណុចរបត់មួយនៅឆ្នាំ ២០២៤​ ដោយប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួន។ ក្តីបារម្ភចម្បងមួយគឺថា ការនាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹងការបង់ពន្ធនាំចូលចន្លោះពី ៥០% ទៅ ២៥០% បន្ទាប់ពីការផុតកំណត់នៃការលើកលែងពន្ធរបស់សហរដ្ឋអាមេរិកក្នុងខែមិថុនា ឆ្នាំ ២០២៤កន្លងទៅនេះ។ នេះបើយោងតាមរបាយការណ៍នេះ។

អ្នកជំនាញទាំងពីរនេះបានគូសបញ្ជាក់ថា៖«រោងចក្រផលិតបន្ទះសូឡាមួយចំនួនបានបញ្ឈប់ការផលិតនៅមុនខែមិថុនា ដោយលើកឡើងថាពួកគេ«កំពុងធ្វើការកែលម្អបរិក្ខារ»ឬ «ការថែទាំ» ។ អ្នកខ្លះកំពុងពិចារណាបិទរោងចក្ររបស់ពួកគេនៅអាស៊ីអាគ្នេយ៍ ដោយបង្ហាញពីភាពងាយរងគ្រោះរបស់វិស័យនេះ។ ជាលទ្ធផល ការនាំចេញរបស់កម្ពុជាបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានខែដើម​ឆ្នាំ ២០២៤នេះ ជាមួយនឹងការធ្លាក់ចុះស្រដៀងគ្នានេះក៏ឃើញកើតមាននៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាមផងដែរ»។

​«ឧស្សាហកម្មបន្ទះសូឡារបស់កម្ពុជាកំពុងប្រឈម​នឹងការផ្គត់ផ្គង់អគ្គិសនីមិនមានស្ថេរភាព និងថ្លៃដឹកជញ្ជូនខ្ពស់។ តម្លៃឯកតានៃការនាំចេញបន្ទះសូឡារបស់ខ្លួននៅតែខ្ពស់ជាងប្រទេសចំនួនបីម៉ាឡេស៊ី ថៃ និងវៀតណាម ដែលឆ្លុះបញ្ចាំងពីតម្រូវការសម្រាប់កម្ពុជាក្នុងការដោះស្រាយបញ្ហារាំងស្ទះផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងរក្សាការប្រកួតប្រជែងឱ្យកាន់តែមានភាពប្រសើរឡើង»។ នេះបើយោងតាមអ្នកជំនាញសេដ្ឋកិច្ចទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម