Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ធុរកិច្ចថៃ​ ទាមទារ​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រាការប្រាក់​ ដើម្បី​ជួយ​ការនាំ​ចេញ

បានផុស

នៅ

ក្រុមធុរកិច្ចឈានមុខគេរបស់ប្រទេសថៃ បានអំពាវនាវឱ្យ​ធនាគារ​កណ្ដាល​កាត់បន្ថយអត្រាការប្រាក់ជាបន្ទាន់ ជុំ​វិញ​ក្ដី​បារម្ភ​ពី​កំណើនតម្លៃ​​ប្រាក់​បាត ដែល​បង្ក​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Thaiger កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Sanan Angubolkul បានគូសបញ្ជាក់ពីភាពបន្ទាន់ឱ្យ​ធនាគារកណ្តាលថៃ (BoT) ​កែសម្រួលអត្រាការប្រាក់ ស្របតាមការអំពាវនាវឱ្យ​បន្ធូរបន្ថយគោលនយោបាយ​រូបិយវត្ថុម្តងហើយម្តងទៀតរបស់រដ្ឋាភិបាល​។ លោក Sanan បាននិយាយថា ទីផ្សារកំពុងរំពឹងថានឹងមានការកាត់បន្ថយអត្រាការ​ប្រាក់​ ២៥ ពិន្ទុ (០,២៥ ភាគរយ​) ​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ឆ្នាំ​ក្រោយ​។

លោក​ថ្លែង​យ៉ាងដូច្នេះថា​៖ «ធនាគារកណ្ដាល​​ថៃ​គួរ​កែ​សម្រួល​អត្រា​ការ​ប្រាក់​ជា​បន្ទាន់» ហើយ​កត់​សម្គាល់​ថា​ ​ភាព​រឹង​មាំ​របស់​ប្រាក់​បាត​ធ្វើ​​ថៃ​ពិបាក​ប្រកួត​ប្រជែង​​ក្នុង​ការ​នាំ​ចេញ ដែល​ជា​វិស័យ​​ជំរុញ​កំណើន​ដ៏​សំខាន់។​

លោក​ Sanan បាន​បន្ត​ថា​៖ «​ភាព​រឹង​មាំខ្លាំង​​នៃ​ប្រាក់​បាត​ថៃ​​ កំពុង​បង្ក​ក្តី​បារម្ភ​​​គ្រប់​វិស័យ។ រដ្ឋាភិបាល​អាច​ចាត់​វិធានការ​មួយ​ចំនួន​ដូច​ជា​ការ​ជំរុញ​ការ​នាំ​ចេញ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ និង​​ទាញ​យក​ប្រយោជន៍​ឱ្យ​បាន​ច្រើន​បំផុត​ពី​ការ​តម្លៃ​ប្រាក់​បាត​នា​ពេ​ល​បច្ចុប្បន្ន​»។ ​

គួរ​គូស​បញ្ជាក់​ថា​ ប្រាក់​បាត​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ៣១ ខែ ដោយ​ជួញ​ដូរ​ក្នុង​តម្លៃ ៣២,១២៥ បាត/ដុល្លារ​។ រាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ ប្រាក់​បាត​បាន​កើន​ឡើង​ ៥ ភាគរយ​​។

ការអំពាវនាវឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ធ្វើឡើងនៅពេលដែលក្រសួងហិរញ្ញវត្ថុ និង​ធនាគារ​កណ្ដាល​ថៃ​ រៀបចំកិច្ចប្រជុំនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីទិសដៅអត្រាអតិផរណា​ និង​បញ្ហា​នៃ​ការ​ឡើង​ថ្លៃ​ប្រាក់​បាត។​ ​កាល​ពី​ខែ​សីហា​ ​ធនាគារ​កណ្ដាល​បានរក្សាអត្រាការប្រាក់សំខាន់ៗនៅកម្រិតខ្ពស់មួយទសវត្សរ៍​ ២,៥០ ភាគរយ​ ​ខណៈ​គណៈកម្មាធិកាត្រួតពិនិត្យអត្រាការប្រាក់​ កំណត់នឹងជួបគ្នាម្តងទៀតនៅថ្ងៃទី ១៦ ខែតុលា។

ជុំ​វិញ​កង្វល់​ពី​ការ​ឡើង​តម្លៃ​ប្រាក់​បាត​ ធនាគារ​កណ្ដាល​បាន​និយាយ​កាលពី​ចុង​ខែ​កញ្ញាថា​ ​ខ្លួនកំពុងគ្រប់គ្រងការប្រែប្រួលនៃប្រាក់បាត ដោយទទួលស្គាល់ថាការឡើងថ្លៃយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណ​នេះ​ កំពុងប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកនាំចេញ និង​ទេសចរណ៍​ ដែលជា​វិស័យ​ជំរុញសេដ្ឋកិច្ចដ៏សំខាន់ៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម