Connect with us

ព័ត៌មានជាតិ

Korean Air នឹងបង្កើនជើងហោះហើរមកកម្ពុជា ខណៈមានការកើនឡើងខ្លាំងនៃអ្នកដំណើរ

បានផុស

នៅ

ជាមួយកំណើនប្រចាំឆ្នាំដ៏ខ្ពស់ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់កូរ៉េខាងត្បូង កំពុងធ្វើការតាមដានអង្កេតទីផ្សារក្នុងការបង្កើនជើងហោះហើរជាមួយប្រទេសកម្ពុជាដើម្បីឆ្លើយតបជាមួយនឹងកំណើននៃអ្នកដំណើរនាពេលដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hoyeon Chang, អគ្គនាយកនៃក្រុមហ៊ុនអាកាសចរណ៍ Korean Air​ ប្រចាំនៅកម្ពុជាបានថ្លែងមកប្រាក់កម្ពុជាថ្មីថា បច្ចុប្បន្ន Korean Air ហោះហើរជាប្រចាំថ្ងៃរវាងអាកាសយានដ្ឋានអន្តរជាតិ សេអ៊ុល-អ៊ីនឈុន (ICN) និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH)។ ចំពោះផ្លូវហោះហើរនេះ ក្រុមហ៊ុនប្រើប្រាស់យន្តហោះ Airbus A330 ​ ដោយប្រើទាំងសម្រាប់ដឹកអ្នកដំណើរ និងដឹកទំនិញ។

លោកថា ជើង​ហោះ​ហើរ​ចេញ​ដំណើរ​ចេញ​ពី​ទីក្រុង​សេអ៊ូល-អ៊ីនឈុន នៅ​ម៉ោង ១៨:៤០ ម៉ោង​ក្នុង​ស្រុក ដោយ​មក​ដល់​ភ្នំពេញ​នៅ​ម៉ោង ២២ និង ១០ នាទី​ម៉ោង​ក្នុង​ស្រុក។ ជើង​ហោះ​ហើរ​ត្រឡប់​ចេញ​ពី​រាជធានី​ភ្នំពេញ​នៅ​ម៉ោង ២៣:៤០ ម៉ោង​ក្នុង​តំបន់ ​​ចុះចត​នៅព្រលានយន្តហោះ សេអ៊ូល-អ៊ីនឈុន នៅ​ម៉ោង ០៧:០០ ម៉ោង​ក្នុង​ថ្ងៃ​បន្ទាប់។ កាលវិភាគនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពការតភ្ជាប់សម្រាប់អ្នកដំណើររបស់យើង និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ម៉ោងហោះហើរអាចផ្លាស់ប្តូរដោយផ្អែកលើតម្រូវការប្រតិបត្តិការ និងការកែតម្រូវតាមរដូវកាល។

លោកបានលើកឡើងថា​​ ក្នុងរយៈពេល៨ខែកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានសង្កេត​ចរាចរណ៍អ្នកដំណើរមានកំណើនខ្ពស់លើជើងហោះហើររវាងកូរ៉េខាងត្បូង និងកម្ពុជា។​ ក្រមហ៊ុនទទួលបានកំណើនប្រចាំឆ្នាំគឺ២១%  បើ​ធ្វើការប្រៀបធៀបទៅនឹងឆ្នាំ២០១៩​កើនឡើងខ្ពស់ជាង៤៣%​។

លោកបានថ្លែងបន្តទៀតថា៖«តួលេខទាំងនេះបង្ហាញពីការងើបឡើងវិញ និងកំណើនដ៏រឹងមាំនៅលើជើងហោះហើរកូរ៉េ-កម្ពុជា ដែលលើសពីកម្រិតមុនការរាតត្បាត។ ចំនួន​អ្នក​ដំណើរ​ពី​កូរ៉េ​មក​ភ្នំពេញ​ខ្ពស់​ជាង​បើ​ធៀប​នឹង​ទិសដៅពី​កម្ពុជាទៅកូរ៉េ។ យើងសង្កេតឃើញថាប្រទេសកម្ពុជាមានបេតិកភណ្ឌវប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រដ៏សម្បូរបែបនៅតែបន្តទាក់ទាញភ្ញៀវទេសចរកូរ៉េ ហើយយើងក៏ឃើញការកើនឡើងនៃអ្នកដំណើរដែលឆ្លងកាត់ព្រលានយន្តហោះអ៊ិនឈនជាចំណុចឆ្លងកាត់ដើម្បីភ្ជាប់ទៅកាន់គោលដៅផ្សេងទៀតនៅក្នុងបណ្តាញហោះហើររបស់យើង ដោយវាបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវហោះហើរនេះ»។

លោកថា​បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Korean Air បន្តវាយតម្លៃលក្ខខណ្ឌទីផ្សារ និងតម្រូវការអ្នកដំណើរ ដើម្បីបង្កើនប្រសិទ្ធភាពលើបណ្តាញហោះហើររបស់ខ្លួន។ លោកថា៖«យើងវាយតម្លៃជាប្រចាំនូវឱកាសដើម្បីបង្កើនសេវាកម្មរបស់យើង ដោយផ្អែកលើនិន្នាការនៃការធ្វើដំណើរ និងការពិចារណាលើប្រតិបត្តិការ។ យើងនឹងចែករំលែកព័ត៌មានថ្មីៗសម្រាប់រដូវកាលខាងមុខ ថាតើពេលវេលាសមស្របពេលណានោះ»។

នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៤ (មករា-សីហា) កម្ពុជាទទួលបានភ្ញៀវអន្តរ​ជាតិសរុប​ចំនួន​ជាង​ ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មានការកើនឡើង ២២,៥ ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៥ លាននាក់។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,២៩ លាននាក់ថៃឈរនៅ​លំដាប់​លេខ​រៀងទី ១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើន ១៣% វៀតណាមចំនួន ៨៦៨ ៤៤៥ កើន ៣៥,៣% ចិន ៥៣៨ ៨៣៤ កើន ៤៧,៧% ឡាវ ២៤២ ១០៤ កើន ១៣,៧% និង​អា​មេរិក ១៤០ ៨៥៧ កើនឡើង ១៧,៧%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ៦ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ១៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

Barbie
ជីវិតកម្សាន្ដ១៥ នាទីutes មុន

អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម