Connect with us

សេដ្ឋកិច្ច

ភ្ញៀវទេសចរជាង ៧ ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តត្បូងឃ្មុំរយៈពេល ៣ ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរក្នុងស្រុកមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិប្រមាណ៧៣,៥៨៧នាក់ ស្រី៣៧,៩៥៨នាក់។ ចំនួននេះថយចុះ ៨៣,២៩ ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ដែលមានចំនួន ៤៤០,៣០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា រមណីយដ្ឋានហ្លួងព្រះស្តេចកន មានភ្ញៀវសរុប ៥,២៥០នាក់, រមណីយដ្ឋានទឹកធ្លាក់ហោងមានភ្ញៀវសរុប ៧,២៥០នាក់, រមណីយដ្ឋានព្រះធាតុបាស្រីមានភ្ញៀវសរុប ១៣,៦៦៤នាក់, បុរីរដ្ឋបាលសាលាខេត្តមានភ្ញៀវសរុប ២១,៧៨៨នាក់, ភូមិនេសាទ(មាត់ឃ្មង់)មានភ្ញៀវ ៧១០ នាក់។

ដោយឡែក រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃមានភ្ញៀវសរុបប្រហែល២០,៨០០នាក់, រមណីយដ្ឋានតាសែដូងក្រអូបមាន​ភ្ញៀវសរុប២,៣៦០នាក់ និងរមណីយដ្ឋានសួនកម្សាន្តធម្មជាតិទឹកហូអូរក្តូងមានភ្ញៀវសរុប​១,៧៦៥​នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា មន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយសារាចរណែនាំ​លេខ​០០៤ សរណន ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ស្តីពីការពង្រឹងគុណភាពផលិតផលទេស​ចរ​ណ៍​ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

លោកប្រធានមន្ទីក៏បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន និងបានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណី​យ​ដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕

អត្ថបទ៖ សាន វីឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤៨ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម