Connect with us

សេដ្ឋកិច្ច

គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ អានុភាព ៩០០ មេហ្គាវ៉ាត់ នឹងមានវត្តមាននៅ​ខេត្ត​មណ្ឌលគិរី

បានផុស

នៅ

គម្រោងវិនិយោគបង្កើត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ខ្យល់ចំនួន ៦ ដែលមានអានុភាព ៩០០ មេហ្គាវ៉ាត់ នឹងមានវត្តមាននៅក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័ត កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅក្នុងវេទិកាស្ដីពី៖ «គោលនយោបាយ​ថាមពលកម្ពុជា» នៅ​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលបានដាក់ផែនការ​ផលិត​ថាមពលស្អាតឱ្យបាន ៧០% នៅត្រឹមឆ្នាំ ២០៣០ ដើម្បីឱ្យការអភិវឌ្ឍមានចេរភាព និងទាក់ទាញ​ការវិនិយោគ។

លោក កែវ រតនៈលើកឡើងថា៖ «សប្ដាហ៍មុនតាមសំណើរបស់ក្រសួងរ៉ែ និងថាមពល ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរអគ្គិសនីកម្ពុជា បានស្នើជាកញ្ចប់វិនិយោគ ដែលមានគម្រោងចំនួន ២៣ ក្នុង​នោះមានគម្រោង ២១ គឺជាគម្រោងថាមពលស្អាត គម្រោងអគ្គិសនីអានុភាពជាង ២ ពាន់មេហ្គាវ៉ាត់​ដើរដោយពន្លឺព្រះអាទិត្យ ១២ គម្រោង ហើយគម្រោងដើរដោយខ្យល់ ជាលើកទី១ នៅ​កម្ពុជា ដែលមានអានុភាពសរុប ៩០០ មេហ្គាវ៉ាត់ គឺ ៦ គម្រោង នៅខេត្តមណ្ឌលគិរី»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃសុក្រទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ បានអនុម័តគម្រោង​វិនិ​យោគថាមពលស្អាតចំនួន ២៣ សម្រាប់ឆ្នាំ២០២៤-២០២៩ ដែលនឹងរួមចំណែកក្នុង​ការបង្កើនចំណែកថាមពលស្អាតរបស់កម្ពុជា។

គម្រោងចំនួន ២៣ រួមមាន គម្រោងថាមពលពន្លឺព្រះអាទិត្យ ១២ គម្រោង គម្រោងថាមពលខ្យល់ ៦ គម្រោង គម្រោងថាមពលពន្លឺព្រះអាទិត្យរួមបញ្ចូលគ្នាជាមួយជីវម៉ាស ១ គម្រោង គម្រោងថាមពលឧស្ម័ន LNG ១គម្រោង គម្រោងវារីអគ្គិសនី ១គម្រោង និងគម្រោងស្ថានីយ៍ស្តុកថាមពល ២គម្រោង។

ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះមានទុនវិនិយោគសរុបចំនួន ៥,៧ ប៊ីលានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង រតនគិរី មណ្ឌលគិរី ព្រះសីហនុ កំពង់ចាម និងខេត្តព្រៃវែង។

គម្រោងទាំងនេះនឹងដោះស្រាយបញ្ហាកង្វះប្រភពអគ្គិសនីដោយសារស្ថានភាពផ្លាស់ប្តូរនៃការអភិវឌ្ឍន៍គម្រោងប្រភពថាមពលដែលបានគ្រោងទុក។

ការអភិវឌ្ឍន៍នៃគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់​ព្រះរាជាណាចក្រកម្ពុជាក្នុងការបំពេញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទៅនឹងការកើនឡើងនៃតម្រូវកាអគ្គិសនីដល់បណ្តាញជាតិ។

គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងតម្លៃសម​រម្យដល់​អ្នក​ប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងនេះនឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍន៍ប្រភព​ថាមពល​ក្នុងស្រុក ដោយបង្កើនការអភិវឌ្ឍន៍ថាមពលស្អាត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម