Connect with us

ព័ត៌មានអន្ដរជាតិ

​វៀតណាម​កត់​ត្រា​ពី​កំណើនការវិនិយោគ​ផ្ទាល់​ពី​បរទេស​​ ដល់​ប្រមាណ​ជាង​ ២៤ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

ក្រសួងផែនការ និងវិនិយោគ​វៀតណាម​ បាន​ឱ្យដឹង​ថា​ ការ​វិនិយោគផ្ទាល់​ពី​បរទេស​ (FDI) របស់​វៀតណាម​ក្នុង​រយៈ​ពេល​៩ខែ​ដើម​ឆ្នាំ​នេះ​ បាន​កើន​ឡើង​ប្រមាណ​ ១១,៦ ភាគរយ​ ឆ្នាំ​លើ​ឆ្នាំ​ ដល់​ប្រមាណ​ ២៤,៧៨ ប៊ីលាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News នា​ថ្ងៃ​សៅរ៍​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​គូស​បញ្ជាក់​ថា​ តួលេខ​នេះ​រួម​បញ្ចូល​ FDI ​ប្រមាណ​ ៤,២៦ ប៊ី​លាន​ដុល្លារ គិត​តែ​ក្នុង​ខែ​កញ្ញា​ ដែល​វា​ជា​តួលេខ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​កំណត់ត្រា​ FDI របស់​ប្រទេស​។

គួរឱ្យកត់សម្គាល់ថា ចន្លោះ​ពី​ខែ​មករា​ ដល់​ខែ​កញ្ញា​ ការវិនិយោគសំខាន់ៗមាន​នៅ​លើគម្រោងខ្នាតធំដូច​ជា​វិស័យ​បន្ទះ​ឈីប ថាមពល គ្រឿងបន្លាស់អេឡិចត្រូនិច និងផលិតផលតម្លៃបន្ថែមខ្ពស់ជាដើម​។

វិនិយោគិនបរទេស បានដាក់ទុនរបស់​ខ្លួន​លើ​វិស័យសេដ្ឋកិច្ចចំនួន ១៨ ក្នុងចំណោម ២១ ដោយការផលិត និងកែច្នៃ នាំមុខគេក្នុង​ការ​វិនិយោគ​ នៅ​ចំនួនជិត ១៥,៦៤ ប៊ីលាន​ដុល្លារ​ ឬ​ ៦៣,១ ភាគរយ​ នៃ​ FDI ចុះ​បញ្ជី​សរុប​។ ​បន្ទាប់​មក​ គឺ​​វិស័យ​អចលនទ្រព្យ ​ផលិត និងចែកចាយអគ្គិសនី និងលក់ដុំ និងរាយជាដើម​។ ​

ប្រទេសសិង្ហបុរីឈរលើគេក្នុងបញ្ជី ដោយ​មានទឹកប្រាក់វិនិយោគ​ចំនួន ៧,៣៥ ប៊ីលាន​ដុល្លារ​ ហើយ​បន្ទាប់​មក​គឺចិន​ (៣,២ ប៊ីលាន​ដុល្លារ​) ក៏ដូចជា​សាធារណរដ្ឋកូរ៉េ ហុងកុង (ចិន) និងជប៉ុនជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១១ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១២ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម