ព័ត៌មានជាតិ
សភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវ
ប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅប្រទេសឡាវនៅថ្ងៃស្អែកនេះ សំដៅជំរុញការវិនិយោគ និងលំហូរពាណិជ្ជកម្មនៃបណ្តាសមាជិកអាស៊ានកាន់តែមានកំណើន និងទូលំទូលាយ។
ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក៏ជាការអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤ ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១)គោលជំហរបស់អាស៊ាននៅក្នុង ភូមិសាស្ត្រនយោបាយសាកល ២) ការលើកកម្ពស់តំណភ្ជាប់សេដ្ឋកិច្ចនិងភាពធន់នឹងវិបត្តិ ៣) តួនាទីរបស់អាស៊ានក្នុង សេដ្ឋកិច្ចសាកល និង ៤) ទិដ្ឋភាពអនាគតអាស៊ាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កិច្ចប្រជុំកំពូលធុរកិច្ចនិងវនិយោគ អាស៊ាននេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដៃគូអាស៊ាន និងធុរជនមកពីអាស៊ាន និង ទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួម ពិធីជប់លៀងពានរង្វាន់ ធុរកិច្ចអាស៊ានឆ្នាំ២០២៤ ដែលធ្វើឡើងដើម្បីទទួលស្គាល់ និងប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនមកពីប្រទេសអាស៊ានទាំង ដប់ ដែលបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចនិងការអភិវឌ្ឍអាស៊ាន។ ក្រៅពីនេះ គណៈប្រតិភូសភា ពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធីធុរកិច្ចផ្សេងទៀតរួមមាន៖ វេធិកាឡូជីស្ទិកអាស៊ាន និង ជំនួបពិភាក្សាធុរកិច្ច ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត។
អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិង សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងចូលរួម ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ អាស៊ាននិងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។
«ជំនួបនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងដាក់ជូនរាយការណ៍អនុសាសន៍របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជូនថ្នាក់ដឹកនាំអាស៊ាន ពិនិត្យ និងផ្តល់ជាដំណោះស្រាយចំពោះសំណូមពរនានារបស់វិស័យឯកជន»។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឡូត វ៉ាយហ្សេ (Lord Vaizey) ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ដែល លោក ផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ក្នុងការជំរុញទំនាក់ធុរកិច្ចនិងវិនិយោគរវាង ចក្រភពអង់គ្លេស និងកម្ពុជា៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ