ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ៖ ភាពកាន់តែតានតឹងនៃជម្លោះមជ្ឈិមបូព៌ា អាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស
ក្រុមអ្នកជំនាញរបស់ថៃ បានព្រមានថា ភាពកាន់តែតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស ដោយសារតែមជ្ឈិមបូព៌ាគឺជា «ទីផ្សារយុទ្ធសាស្ត្រ» របស់ថៃ ទាំងសម្រាប់ការនាំចេញ និងនាំចូល។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

កំណើននៃអរិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នាពេលឥឡូវនេះ កំពុងបង្កើនការព្រួយបារម្ភដែលថា សង្គ្រាមនឹងបន្តអូសបន្លាយ និងកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ ដែលនឹងប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក និងសេដ្ឋកិច្ចពិភពលោក ដោយជៀសមិនរួច។ បច្ចុប្បន្ននេះ ទីផ្សារមជ្ឈិមបូព៌ា រួមចំណែកប្រមាណ ២,៨ ភាគរយ សម្រាប់ការនាំចេញ និង ១០,៧ ភាគរយ សម្រាប់ការនាំចូល របស់ប្រទេសថៃ។
ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ លោក Chaichan Charoensook បានថ្លែងថា ហានិភ័យដ៏សំខាន់បំផុតស្ថិតនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្លូវទឹកឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងសកល ពីបណ្តាប្រទេសឈូងសមុទ្រពែក្ស។
លោកបន្តថា៖ «ប្រសិនបើច្រកសមុទ្រហ័រមូហ្ស (Hormuz) ត្រូវបានបិទនោះ តម្លៃប្រេងពិតជានឹងឡើងថ្លៃខ្លាំង ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកលើប្រេង។ ដោយសារថៃជាប្រទេសនាំចូលប្រេងដ៏សំខាន់ វាប្រាកដជានឹងរងផលប៉ះពាល់ដោយការឡើងថ្លៃប្រេង។ ដូច្នេះ ស្ថានភាពគឺគួរឱ្យព្រួយបារម្ភ ហើយគួរតែតាមដានយ៉ាងដិតដល់»។

ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក ដោយរួមចំំណែកប្រមាណ ២១ ភាគរយ នៃការដឹកជញ្ជូនសរុប។ កាលពីឆ្នាំមុន ជិត ៥០ ភាគរយ នៃថាមពលនាំចូលរបស់ថៃ រួមទាំងប្រេងឆៅ ឧស្ម័នធម្មជាតិ និងប្រេងចម្រាញ់ មានប្រភពមកពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។
ក្រោមលទ្ធភាពនៃការឡើងតម្លៃប្រេង លោក Poonpong Naiyanapakorn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បាននិយាយថា វានឹងប៉ះពាល់ដល់ផលិតកម្មឧស្សាហកម្ម និងវិស័យដឹកជញ្ជូនថៃ ដែលបណ្តាលឱ្យមានកំណើនអតិផរណា និងថ្លៃដើម។
ជាមួយគ្នានោះ ច្រកសមុទ្រ Hormuz ក៏ជាបណ្តាញដ៏សំខាន់សម្រាប់ការចែកចាយផលិតផលថៃទៅកាន់បណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។ ទំនិញថៃភាគច្រើនត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ទៅកាន់ទីក្រុងកំពង់ផែ Jebel Ali នៃប្រទេសអារ៉ាប់រួម។

បើតាម The Nation ការនាំចេញរបស់ប្រទេសថៃទៅកាន់ប្រទេសចំនួន ១៥ នៅមជ្ឈិមបូព៌ា មានទំហំប្រមាណ ១១,៦៧ ប៊ីលានដុល្លារ ឆ្នាំ ២០២៣ ជាមួយនឹងអត្រាកំណើន ១,៦ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ តាមទិន្នន័យនេះ ទីផ្សារមជ្ឈិមបូព៌ាមានសារៈសំខាន់ណាស់សម្រាប់ការនាំចេញរបស់ថៃ ដែលរួមចំណែកសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចដែលដើរអូសជើងរបស់ប្រទេស ដោយចាំបាច់ត្រូវមានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធអំពីជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលដែលកំពុងបន្ត និងផលប៉ះពាល់របស់វា។
លោក Chaichan បាននិយាយថា ប្រសិនបើសង្គ្រាមកើនឡើង វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ទាំងដោយផ្ទាល់ និងដោយប្រយោល៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ