Connect with us

ព័ត៌មានជាតិ

កម្ពុជាបានចំណាយជាង៤០០លានដុល្លារលើការនាំចូលផលិតផលចំណីអាហារក្នុងរយៈពេល៨ខែកន្លងមកនេះ

បានផុស

នៅ

ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៤ នេះ កម្ពុជាបានចំណាយនូវទឹកប្រាក់ចំនួន ៤២៤,៦៨ លានដុល្លារលើការនាំចូលនូវផលិតផលចំណីអាហារនានាដើម្បីផ្គត់ផ្គង់និងបំពេញបន្ថែមនូវតម្រូវការក្នុងស្រុក ខណៈអ្នកជំនាញលើកឡើងថាកំណើននៃការនាំចូលនេះបង្ហាញពីការកើនឡើងនៃតម្រូវការក្នុងស្រុក ប៉ុន្តែវាពុំបានឆ្លុះបញ្ចាំងអំពីភាពទុនខ្សោយនៃវិស័យផលិតកម្មរបស់កម្ពុជាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករាដល់ដំណាច់ខែសីហា កម្ពុជាបានចំណាយនូវទឹកប្រាក់៤២៤,៦៨ លានដុល្លារលើការនាំចូលនូវចំណីអាហារនានាដោយកើនឡើង១៤,៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់សរុបចំនួន ៣៧១,៥៦លានដុល្លារ។

លោក​ ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៧ខែតុលាថា កំណើននៃការនាំចូលផលិតផលចំណីអាហារនេះ បង្ហាញឱ្យឃើញពីការកើនឡើងនៃតម្រូវការក្នុងស្រុក ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ហាក់មានសភាពល្អប្រសើរជាងមុន។

លោកបានថ្លែងបញ្ជាក់ថា៖«កំណើននៃការនាំចូលនេះគឺវាបង្ហាញឱ្យឃើញអំពីតម្រូវការក្នុងស្រុកមានការកើនឡើង ជាហេតុធ្វើឱ្យយើងធ្វើការនាំចូលនូវផលិតផលទាំងនោះដើម្បីយកមកបំពេញតម្រូវការឬបំពេញបន្ថែមនូវអ្វីដែលយើងពុំទាន់អាចផលិតឆ្លើយតបទៅនឹងតម្រូវការ។ ការណ៍នេះគឺពុំមានន័យថា​វាបង្ហាញពីភាពទន់ខ្សោយនៃផលិតកម្មក្នុងស្រុកឡើយ ប៉ុន្តែយើងត្រូវធ្វើការនាំចូលនូវផលិតផលចាំបាច់នានាដែលការផលិតយើងពុំទាន់ឆ្លើយតបតាមតម្រូវការ»។

ជាមួយគ្នានេះដែរ លោកបានថ្លែងបន្តទៀតថា នាពេលបច្ចុប្បន្ន ផលិតកម្មក្នុងស្រុកមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងគុណភាព និងបរិមាណដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូល និងកាត់បន្ថយនូវឱភាពពាណិជ្ជកម្ម។

លោកបានគូសបញ្ជាក់ថា៖«យើងទទួលស្គាល់ថា ការផលិតរបស់យើងគឺពុំទាន់ផលិតបានគ្រប់គ្រាន់ដើម្បីជំនួសការនាំចូលនោះឡើយ ប៉ុន្តែការណ៍នេះពុំមានន័យថាយើងមិននាំចូលនោះឡើយ​ ដោយសារតែផលិតផលមួយចំនួនគឺយើងពុំអាចផលិតបានឬផលិតមួយចំនួនទៀតជាផលិតផលចាំបាច់ដែលមានតម្រូវការខ្ពស់នៅក្នុងស្រុក»។

កាលពីថ្ងៃទី២៥ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ​និង៦,0% សម្រាប់ឆ្នាំ ២០២៥។

ជាមួយគ្នានេះដែរ ADB ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ​។

ADB បានលើកឡើងថា ៖«ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទឹននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា៨ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១១ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២៣ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៧ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម