ព័ត៌មានអន្ដរជាតិ
ការទិញផ្ទះនៅចិនកើនឡើង ក្រោយរដ្ឋាភិបាលចេញវិធានការជំរុញវិស័យអចលនទ្រព្យ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា ការលក់ផ្ទះនៅប្រទេសចិនបានកើនឡើងក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ បន្ទាប់ពីរដ្ឋាភិបាលបានចេញនូវវិធានការជំរុញវិស័យអចលនទ្រព្យជាច្រើន ដើម្បីបង្កើនទីផ្សាររាប់តាំងពីចុងខែកញ្ញាមក។

កន្លងមក រដ្ឋាភិបាលចិនបានចេញនូវគោលនយោបាយផ្សេងៗ រួមទាំងការកាត់បន្ថយអត្រាការប្រាក់ចុះក្រោម និងអត្រាកម្ចីទិញផ្ទះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដែលធ្លាប់តែរួមចំណែករហូតប្រមាណ ១/៤ នៃសេដ្ឋកិច្ចចិន។
CCTV បានផ្សាយកាលពីថ្ងៃចុងសប្ដាហ៍ថា ក្នុងអំឡុងពេលវិស្សមកាលរយៈពេល១សប្តាហ៍ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍មុន ចំនួនភ្ញៀវចុះទៅមើលផ្ទះ ដែលការណ៍នេះឆ្លុះពីចេតនាទិញផ្ទះរបស់ភ្ញៀវ បានកើនឡើងយ៉ាងខ្លាំង ខណៈការលក់ផ្ទះនៅកន្លែងជាច្រើន បានកើនឡើងក្នុង «កម្រិតផ្សេងៗគ្នា» គិតត្រឹមថ្ងៃសៅរ៍។

CCTV បានផ្សាយថា ទិន្នន័យពីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុង-ជនបទចិន បង្ហាញថា ទីក្រុងជាង ៥០ បានដាក់ចេញនូវគោលនយោបាយដើម្បីជំរុញទីផ្សារអចលនទ្រព្យ ខណៈការអភិវឌ្ឍអចលនទ្រព្យជិត ២ ០០០ កន្លែង ពីក្រុមហ៊ុនជាង ១ ០០០ បានចូលរួមក្នុងការផ្សព្វផ្សាយលើគោលនយោបាយនេះ។ ទិន្នន័យក្រសួងបន្តថា ចំនួននៃការចូលមើលគម្រោងនីមួយៗដែលមានក្នុងការផ្សព្វផ្សាយ បានកើនឡើងប្រមាណ ៥០ ភាគរយ ឆ្នាំលើឆ្នាំ។
គួររំឭកថា កាលពីចុងខែមុន ទីក្រុងក្វាងចូវក្នុងខេត្តក្វាងទុងភាគខាងត្បូងរបស់ចិន បានប្រកាសលុបចោលការរឹតបន្តឹងទាំងអស់លើការទិញផ្ទះ ខណៈទីក្រុងសៀងហៃ និង Shenzhen បានប្រកាសថា ពួកគេនឹងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះដោយអ្នកទិញដែលមិនរស់នៅក្នុងតំបន់ និងបន្ថយសមាមាត្រការបង់ប្រាក់រំលស់សម្រាប់អ្នកទិញផ្ទះដំបូងដល់តិចជាង ១៥ ភាគរយ។ វិធានការទាំងនោះ ត្រូវបានដាក់ចេញប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិន បានបង្ហាញពីកញ្ចប់ជំរុញសេដ្ឋកិច្ចដ៏ធំបំផុតរាប់តាំងពីវិបត្តិកូវីដ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងស្ថិតក្នុងវិបត្តិបរិត្តផរណា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ