ព័ត៌មានអន្ដរជាតិ
អាមេរិកឃើញពីកំណើនទីផ្សារការងារ ខណៈអត្រាអត់ការងារធ្វើធ្លាក់ចុះនៅខែកញ្ញា
ទិន្នន័យពីការិយាល័យស្ថិតិការងារអាមេរិក ដែលចេញផ្សាយកាលពីសប្ដាហ៍មុន បានបង្ហាញថា ចំនួនការងារថ្មីរបស់សហរដ្ឋអាមេរិកនៅខែកញ្ញា បានកើនឡើងលើសពីការរំពឹងទុក ដែលធានាលើភាពរឹងមាំនៃទីផ្សារ ខណៈអត្រាអត់ការងារធ្វើ ដែលជាក្ដីបារម្ភសម្រាប់សេដ្ឋកិច្ចនារយៈពេលកន្លងមក បានថយចុះ។

តាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN នៅខែកញ្ញា និយោជកនៅអាមេរិកបានជ្រើសរើសកូនឈ្នួលថ្មីឱ្យធ្វើការងារ ប្រមាណ ២៥៤ ០០០ កន្លែង។ វាគឺជាចំនួនដែលខ្ពស់ជាងចំនួនសរុបប្រចាំខែសីហា ដែលមានប្រមាណ ១៥៩ ០០០ កន្លែង និងកើនលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច ដែលព្យាករអត្រាការងារថ្មីត្រឹមប្រមាណ ១៤០ ០០០ កន្លែង សម្រាប់ខែកញ្ញា។
ទិន្នន័យដដែលបង្ហាញថា អត្រាអត់ការងារធ្វើ បានធ្លាក់ចុះមកត្រឹម ៤,១ ភាគរយ ពីប្រមាណ ៤,២ ភាគរយ នៅខែសីហា។

សេដ្ឋវិទូបានប្រាប់ CNN ថា តួលេខនៅខែកញ្ញាបង្ហាញពីភាពប្រសើរឡើងនៃទីផ្សារការងារ ដែលជាក្ដីបារម្ភដោយសារតែកម្សោយនៅខែកក្កដា និងសីហា ដោយវាធានាលើកំណើនសេដ្ឋកិច្ចក្នុងសន្ទស្សន៍វិជ្ជមាន។ វាក៏ជាសូចនាករលើទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចអាមេរិកផងដែរ ខណៈនាពេលកន្លងមក សេដ្ឋវិទូព្រួយបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។
ភាពប្រសើរឡើងនៃទីផ្សារការងារអាមេរិក ត្រូវបានកត់ត្រាឡើងក្រោយធនាគារកណ្ដាលសហព័ន្ធសហរដ្ឋអាមេរិក បានកាត់បន្ថយអត្រាការប្រាក់កាលពីខែកញ្ញា ដើម្បីស្ដារទីផ្សារការងារ ចំពេលដែលអត្រាអតិផរណាថយចុះជិតដល់គោលដៅ ២ ភាគរយ របស់ធនាគារ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ