Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​គោលដៅ​ដំណើរកម្សាន្ត​ចំណាយតិច​​បំផុត​នៅ​ឆ្នាំ​ ២០២៥

បានផុស

នៅ

គេហទំព័រ​ផ្ដល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុរបស់ប្រទេសកាណាដា HelloSafe បាន​​បង្ហាញ​ថា​ ​ឡាវ​ជាប់ចំណាត់​ថ្នាក់​ជាប្រទេសទិសដៅ​សម្រាប់​ដំណើរ​កម្សាន្ត​ដែល​ត្រូវ​ចំណាយ​ប្រាក់​តិច​បំផុត​ក្នុង​ឆ្នាំ​ ២០២៥ ពី​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៣៦ ទូទាំង​ពិភព​លោក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Laotian Times នា​ថ្ងៃ​ចន្ទ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមគេហទំព័រ​ដដែល​ ការ​ចំណាយ​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​ឡាវ​ មាន​ត្រឹម​តែ​ ១០,៩៧ ដុល្លារ​ ប៉ុណ្ណោះ​។ ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ចំណាយ​តិច​បន្ទាប់​គឺ​ កាហ្សាក់ស្ថាន​ (១៥,៣៧ ដុល្លារ​) រវ៉ាន់ដា និង​ហ្គាណា (១៧,៥៦ ដុល្លារ​) និង​ម៉ុងហ្គោលី (១៩,៧៤ ដុល្លារ​)។ ​

ឡាវ ម៉ុងហ្គោលី និងហ្សកហ្ស៊ី ក៏ជាប្រទេសកំពូលៗ​ទាំង​៣ ដែលមានកន្លែងស្នាក់​ក្នុងតម្លៃសមរម្យបំផុត​លើ​ពិភពលោក ​ដោយ​មាន​​តម្លៃចន្លោះ​ពី​ ៦,៥៨-១៤,២៧ ដុល្លារ​/យប់។ ​

បើ​តាម​ HelloSafe ទិន្នន័យទាំងនេះ គឺផ្អែកលើការចំណាយរបស់អ្នកធ្វើដំណើរនៅក្នុងប្រទេសនីមួយៗ រួមទាំងលើ​ម្ហូប​អាហារ ការស្នាក់នៅ និងការដឹកជញ្ជូន​តាម​តំបន់​ក្នុងប្រទេសនីមួយ​ៗ​។

តម្លៃថោក​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​បរទេស​ ដែល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​​សម្រាប់​ប្រទេស​កំពុង ​អភិឌ្ឍ​។ ​សម្រាប់​ឡាវ ក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ ២០២៤​ ប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ២,៦ លាននាក់ ដោយ​ភាគច្រើន​ជា​ភ្ញៀវទេសចរ​មក​ពី​ប្រទេស​ថៃ​។ នេះបើយោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ​។

រដ្ឋាភិបាលឡាវមានសុទិដ្ឋិនិយមចំពោះអនាគតនៃវិស័យទេសចរណ៍ ដោយកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច ៤,៦ លាននាក់នៅឆ្នាំ ២០២៤ ​ជាមួយនឹងប្រាក់ចំណូលរំពឹង​ទុក​​ប្រមាណ​ ១,៣ ប៊ីលាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម