សេដ្ឋកិច្ច
រដ្ឋាភិបាលគ្រោងសន្សំថាមពលឱ្យបាន ១៥០០ មេហ្កា វ៉ាត់ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣០
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែង និងថាមពលបានឱ្យដឹងនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលគ្រោងសន្សំថាមពលឱ្យបាន១៥០០មេហ្កាវ៉ាត់ ដែលគិតជាទំហំទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០ តាមរយៈកម្មវិធីប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យឧស្សាហកម្ម អគារ ដឹកជញ្ជូន និងឧបករណ៍អគ្គិសនីដោយមិនប៉ះពាល់ដល់ទិន្នផល និងផាសុខភាពរបស់សង្គម។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ បានអនុម័តគម្រោងវិនិយោគថាមពលស្អាតចំនួន ២៣ គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ដែលនឹងរួមចំណែកក្នុងការបង្កើនចំណែកថាមពលស្អាតរបស់កម្ពុជា។
គម្រោងចំនួន ២៣ រួមមាន គម្រោងថាមពលពន្លឺព្រះអាទិត្យ ១២ គម្រោង គម្រោងថាមពលខ្យល់ ៦ គម្រោង គម្រោងថាមពលពន្លឺព្រះអាទិត្យរួមបញ្ចូលគ្នាជាមួយជីវម៉ាស ១ គម្រោង គម្រោងថាមពលឧស្ម័ន LNG ១គម្រោង គម្រោងវារីអគ្គិសនី ១គម្រោង និងគម្រោងស្ថានីយ៍ស្តុកថាមពល ២គម្រោង។
ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះមានទុនវិនិយោគសរុបចំនួន ៥,៧ ប៊ីលានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង រតនគិរី មណ្ឌលគិរី ព្រះសីហនុ កំពង់ចាម និងខេត្តព្រៃវែង។
គម្រោងទាំងនេះនឹងដោះស្រាយបញ្ហាកង្វះប្រភពអគ្គិសនីដោយសារស្ថានភាពផ្លាស់ប្តូរនៃការអភិវឌ្ឍន៍គម្រោងប្រភពថាមពលដែលបានគ្រោងទុក។
ការអភិវឌ្ឍន៍នៃគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការបំពេញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទៅនឹងការកើនឡើងនៃតម្រូវកាអគ្គិសនីដល់បណ្តាញជាតិ។
គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងតម្លៃសមរម្យដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងទាំងនេះនឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍន៍ប្រភពថាមពលក្នុងស្រុក ដោយបង្កើនការអភិវឌ្ឍន៍ថាមពលស្អាត៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?