Connect with us

ព័ត៌មានជាតិ

អាមេរិកនឹងបន្តផ្តល់ជំនួយបច្ចេកទេសដល់ការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា

បានផុស

នៅ

លោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងរតនាគារសហរដ្ឋអាមេរិកបានលើកឡើងថារដ្ឋាភិបាលរបស់លោកនឹងស្វែងរកលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ជំនួយបច្ចេកទេសទៅតាមតម្រូវការជាក់លាក់នៅធនាគារជាតិនៃកម្ពុជា (NBC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក Robert Kaproth  ធ្វើឡើងកាលពីពីថ្ងៃទី៧ កាលដែលលោកបានដឹកនាំ ប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិកជួបពិភាក្សាជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា រួមទាំងវឌ្ឍនភាព និងប្រសិទ្ធភាពនៃជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ NBC។

លោក Robert Kaproth បានថ្លែងអំពីកិច្ចសហការផ្តល់ការសម្របសម្រួលមួយចំនួនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងារក្រសួង សំដៅស្វែងរកលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការលើក្របខណ្ឌជំនួយបច្ចេកទេសទៅតាមតម្រូវការជាក់លាក់នៅធនាគារជាតិនៃកម្ពុជា។ លើសពីនេះ លោកក៏បានជម្រាបសួរពីវឌ្ឍនភាពនៃការធ្វើបដិដុល្លារូបនីយកម្មនៅកម្ពុជាផងដែរ។

លោកស្រីទេសាភិបាលបានថ្លែងអំណរគុណចំពោះការលើកឡើងពីលទ្ធភាពបន្តជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា និងបានជម្រាបជូនអំពីសកម្មភាពលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងគោលដៅគាំទ្រដល់ដំណើរការអនុវត្តន៍គោលនយោបាយរូបិយវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រីក៏បានលើកឡើងពីការវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែករបស់ ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម