សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ IndiGo ឥណ្ឌា នឹងចាប់ផ្ដើមហោះហើរត្រង់មកកម្ពុជា នៅដើមឆ្នាំ ២០២៥
លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌាបានឱ្យដឹងថា តាមគម្រោងក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងត្រៀមបើកការហោះហើរត្រង់ពីទីក្រុងញូវដេលី មករាជធានីភ្នំពេញ និងទីក្រុង Kolkata មកខេត្តសៀមរាប នៅខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខ។

បើគ្មានអ្វីប្រែប្រួលទេកម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងហោះហើរ៧ជើងក្នុងមួយសប្តាហ៍។
ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា បានចាប់ផ្ដើមបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ដោយក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ដោយធ្វើឡើង ៤ ជើង ក្នុងមួយសប្ដាហ៍។

លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ អាកាសចរណ៍ស៊ីវិលប្រាប់កម្ពុជាថ្មីថា ការតភ្ជាប់ជើងហោះហើរពីឥណ្ឌាមកកម្ពុជា នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរតាមរយៈទេសចរណ៍វប្បធម៌ និងសាសនា។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមជើងអាកាស ជាង ៣លាននាក់ (៣,០៣៦,៩៤៤ នាក់) ក្នុងនោះ អ្នកដំណើរអន្តរជាតិ(ក្រៅស្រុក) មានចំនួន ២,៨៨៤,៧៤៦នាក់ (ទ្វេទិស) និងអ្នកដំណើរក្នុងស្រុក មានចំនួន ១៥២,១៩៨នាក់ (ទ្វេទិស)៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត