សេដ្ឋកិច្ច
អ្នកជំនាញអះអាងថា ហាងឆេងមាសនៅបន្តស្ថិតក្នុងតម្លៃខ្ពស់
តម្លៃមាសតាមបណ្ដាហាងនានានៅក្នុងរាជធានីភ្នំពេញស្ថិតក្នុងរង្វង់ ៣២០ ដុល្លារ ក្នុងមួយជី ខណៈអ្នកជំនាញមើលឃើញថា ស្ថានភាពតម្លៃមាសមិនមានការហក់ឡើងឬចុះនោះទេ ប៉ុន្តែតម្លៃហាងឆេងមាសកំពុងស្ថិតនៅក្នុងតម្លៃខ្ពស់នៅឡើយ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសបច្ចុប្បន្នស្ថិតនៅក្នុងតម្លៃខ្ពស់ គឺ ២៦៤៧ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣១៨៩ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
លោក ឡុង សំណាង បានឱ្យដឹងថា៖ «ស្ថានការណ៍ពុះកញ្ជ្រោលរវាងអ៊ីស្រាអែល ជាមួយមួយអ៊ីរ៉ង់ លែងមានការប៉ះពាល់ទៅដល់តម្លៃហាងឆេងមាសហើយ ប៉ុន្តែដំបូងឡើយពេលមានសង្គ្រាមវាអាចប៉ះពាល់ ប្រមាណ ២ សប្ដាហ៍ ក្រោយមកសង្គ្រាមរាំរៃ វាឈប់ប៉ះពាល់ហើយ បន្ទាប់ពីអ្នកវិនិយោគអាចរៀបចំអាជីវកម្មរបស់ពួកគាត់រួចរាល់ ឬគាត់ចាកចេញពីតំបន់ដែលប៉ះពាល់»។

លោក ឡុង សំណាងបន្ថែមថា៖ « ខ្ញុំគិតថា នៅថ្ងៃទី ០៥ ខែ ១១ ការរៀបចំការបោះឆ្នោតនៅអាមេរិក ខាងមុខនេះ ប្រសិនបើជាប់លោក ដូណាល់ ត្រាំ តម្លៃហាងឆេងមាសនឹងធ្លាក់ចុះវិញ ប៉ុន្តែមិនធ្លាក់ខ្លាំងនោះទេ គឺនៅចន្លោះខ្ទង់ ៣ ពាន់ដុល្លារ ក្នុងមួយតម្លឹង»។
លោក ឡុង សំណាង បន្តថា ក្រោយបោះឆ្នោតនៅអាមេរិក ២ ថ្ងៃ មានព័ត៌មាន សម្រេចបន្ថយអត្រាការប្រាក់ម្ដងទៀត ដែលនឹងធ្វើឱ្យលុយដុល្លារអាមេរិកចុះខ្សោយ ហើយទាញតម្លៃមាសឡើងត្រឡប់ទៅវិញ។
លោក ឡុង សំណាងបន្ថែ៖« ជាការមើលឃើញរបស់ខ្ញុំនៅ ថ្ងៃទី ០៥ ធ្លាក់ចុះ ថ្ងៃទី ០៧ ឡើងវិញ ហើយយើងក៏អាចមើលឃើញភូមិសាស្ត្រនយោបាយ ឬប្រធានស័ក្ដិមួយចំនួន ក្នុងពេលបច្ចុប្បន្ននេះ វាអត់ល្អប្រសើរសម្រាប់តម្លៃហាងឆេងមាសទេ ដោយសាររដូវនេះ ប្រធានស័ក្ដិផ្សេងៗ វាអាចកើតឡើងច្រើន ធ្វើឱ្យតម្លៃហាងឆេងមាសមានការកើនឡើង»៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត