Connect with us

សេដ្ឋកិច្ច

អ្នកនាំពាក្យ៖ ស្រូវឡើងថ្លៃវិញ ក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃស្រូវសើមបន្តកើនឡើងជារៀងរាល់ថ្ងៃ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាសញ្ញាល្អសម្រាប់កសិករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា «មធ្យមភាគថ្លៃស្រូវសើម» កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញ ថ្លៃ​ទិញ​ដល់វាលស្រែផ្ទាល់របស់បងប្អូនកសិករនៅតាមតំបន់សំខាន់ៗមួយចំនួនជុំវិញបឹងទន្លេសាបដូចជាខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់បន្ថែមថា៖ «តាមការសង្កេត ថ្លៃស្រូវសើមបន្តកើនឡើងម្តង១លេខ/២លេខជារៀងរាល់ថ្ងៃ ចាប់តាំងពីបុណ្យភ្ជុំចប់ ជាសញ្ញាបង្ហាញថាទីផ្សារនាំចេញស្រូវកំពុងស្រូបទាញយ៉ាងល្អ ស្របពេលដែលរោងម៉ាសុីនកិនអង្ករក្នុងស្រុករាប់រយទៀត ក៏កំពុងប្រមូលទិញស្រូវស្តុកទុកដើម្បីកែច្នៃជាអង្ករនាំចេញផងដែរ»។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ តម្លៃស្រូវOM នៅខេត្តបាត់ដំបង ១០៣០ រៀល ក្នុងមួយគីឡូក្រាម ស្រូវសែនក្រអូប ១២៤០ រៀល ក្នុងមួយគីឡូក្រាម និងស្រូវស្រង៉ែ ១០៤០ រៀល ក្នុងមួយគីឡូក្រាម៕

របាយការណ៍លម្អិតខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម