ព័ត៌មានអន្ដរជាតិ
ថៃត្រូវទាញភ្ញៀវទេសចរអន្តរជាតិ ១០ លាននាក់ ក្នុងត្រីមាសទី៤ ដើម្បីសម្រេចគោលដៅប្រចាំឆ្នាំ
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ប្រទេសថៃត្រូវទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបាន ១០,៥ លាននាក់ក្នុងត្រីមាសទី៤ ដើម្បីសម្រេចបានគោលដៅភ្ញៀវ ៣៦,៧ លាននាក់ ដែលកំណត់សម្រាប់ឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃអង្គារនេះ។

ជាសុទិដ្ឋិនិយម ប្រធាន TAT លោកស្រី Thapanee Kiatphaibool បានថ្លែងថា ការទាក់ទាញភ្ញៀវបរទេសយ៉ាងហោចណាស់ឱ្យបាន ៣,៥ លាននាក់ ក្នុង១ខែៗក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំនេះ អាចសម្រេចទៅបាន ដោយសារតែការផ្សព្វផ្សាយផ្សេងៗ ព្រឹត្តិការណ៍ជាច្រើន និងការកើនឡើងនៃកៅអីយន្តហោះ ជាពិសេសពីផ្លូវជើងហោះហើរថ្មីៗ។
លោកស្រី Thapanee បានបន្តថា ជើងហោះហើរចូលថ្មីៗ មានមកពីប្រទេសជាច្រើនដូចជា ចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត រុស្ស៊ី ចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ និងអូស្ត្រាលី។

លោកស្រីបន្ថែមថា TAT កំពុងតាមដានយ៉ាងដិតដល់នូវហានិភ័យ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ភាពរឹងមាំនៃប្រាក់បាត និងជម្លោះនៅមជ្ឈិមបូព៌ា ហើយបានរួមបញ្ចូលកត្តាទាំងនេះទៅក្នុងផែនការជំរុញទេសចរណ៍ឆ្នាំ ២០២៥ របស់ខ្លួន។
ជុំវិញការឡើងថ្លៃប្រាក់បាត លោកស្រី Thapanee បានលើកឡើងថា ប្រតិបត្តិករទេសចរណ៍ជាច្រើនបានត្អូញត្អែរពីបញ្ហានេះ ដោយថាវាអាចប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍។ ហើយដោយផ្អែកលើហានិភ័យផ្សេងៗទាំងនោះ TAT បានព្យាករថា ប្រាក់ចំណូលពីទេសចរណ៍នៅឆ្នាំនេះនឹងឈានដល់ ២,៨ ទ្រីលានបាត ឬប្រហែល ៩៣ ភាគរយ នៃគោលដៅ ៣ ទ្រីលានបាតរបស់រដ្ឋាភិបាល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ