Connect with us

ព័ត៌មានជាតិ

SERC៖ ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៃប្រព័ន្ធអ៊ីនធឺណិត នឹងផ្តល់ទំនុកចិត្តកាន់តែខ្លាំង​ដល់វិនិយោគិនមកលើវិស័យមូលបត្រកម្ពុជា

បានផុស

នៅ

និយ័តករមុលបត្រកម្ពុជា (SERC) បានលើកឡើងថា កំណើនយ៉ាងឆាប់រហ័សនៃឌីជីថលនូបនីយកម្ម ​បាននឹងកំពុងផ្ដល់ភាពងាយស្រួល​ដល់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត ​កេងយកវិធីសាស្រ្តងាយស្រួលនេះ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន និង​ឆបោកដល់សាធារណៈជន ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការទប់ស្ងាត់ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិននានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «សន្តិសុខសាយប័រ និងការការពារទិន្នន័យ» នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ)កាលពីថ្ងៃទី ៧ ខែតុលា លោក ស៊ូ សុជាតិ ប្រតិ​ភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ SERC ​​​គោលបំណងនៃការរៀបចំសក្ខាសាលានេះគឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងទិន្នន័យបុគ្គលក្នុងយុគស​ម័យឌីជីថល ដែលមានដូចជា ការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងការគ្រប់គ្រងសន្តិសុខសាយប័រក្នុងវិស័យមូលបត្រ និងវិធាន​ ការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យ ដែលកើតមានឡើងពីការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌​មាន។

លោកបានថ្លែង​ថា៖«​កំណើនយ៉ាងឆាប់រហ័សនៃឌីជីថលនូបនីយកម្ម ក៏បាន និងកំពុងផ្ដល់ភាពងាយស្រួលផងដែរ ដល់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត ដែលកេងយកវិធីសាស្រ្តងាយស្រួលនេះ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន»។

«ដូច្នេះ ព័ត៌មានបុគ្គល និងការគ្រប់គ្រងសន្តិសុខសាយប័រក្នុងផ្នែកវិស័យមូលបត្រ ក៏កំពុងស្ថិតក្នុងហានិភ័យមួយ ហេតុដូចនេះ ក្នុងនាមជានិយ័តករ យើងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអភិវឌ្ឍឱ្យបានត្រឹមត្រូវលើប្រព័ន្ធសន្តិសុខសាយប័រ និងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តី និងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយហានិភ័យ នៃការបំពានលើប្រព័ន្ធសុវត្ថិភាព ពិសេសបន្តសហការអប់រំ និងផ្សព្វផ្សាយចំណេះដឹង ដែលជាគន្លឹះក្នុងការធានាសុវត្ថិភាពលើសន្តិសុខសាយប័រ ផងដែរ»។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោកស៊ូ សុជាតិ។

លោក កែវ សុទ្ធិ រដ្ឋលេ​ខាធិការ នៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងនៅក្នុងសិក្ខាសាលានោះថា ​៖«សន្តិសុខសាយប័រ និងកិច្ចការពារទិន្នន័យបុគ្គល មានសារៈសំខាន់ក្នុងការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងហានិភ័យសន្តិសុខសាយប័រ និងការបង្ការទប់ស្កាត់ និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ ព្រមទាំងការគ្រប់គ្រងការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល ក្នុងន័យការពារលម្ហសាយប័រនៅកម្ពុជា ការពារសិទ្ធិឯកជនភាព សម្របសម្រួលរំហូរនៃទិន្នន័យ និងជំរុញការបង្កើតឧស្សាហកម្មថ្មីនៃយុគសម័យឌីជីថល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម