ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន ត្រាំ អភិវឌ្ឍទីវាយកូនហ្គោល និងសណ្ធាគារ ១,៥ ប៊ីលានដុល្លារនៅវៀតណាម
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់វៀតណាម Kinhbac City (KBC) បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុនពហុផលិតផលអាមេរិក The Trump Organization ដែលជារបស់លោក ដូណាល់ ត្រាំ ដើម្បីអភិវឌ្ឍគម្រោងទីលានវាយកូនហ្គោល និងសណ្ឋាគារ ក្នុងតម្លៃ ១,៥ ប៊ីលានដុល្លារ នៅខេត្ត Hung Yen របស់វៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

KBC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំង២ ត្រូវបានចុះហត្ថលេខាកាលពីចុងខែកញ្ញា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក To Lam ទៅកាន់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍បានបន្ថែមថា គម្រោងដដែលមានប្រព័ន្ធទីលានវាយកូនហ្គោលចំនួន ៥៤ រន្ធ ចំនួន២ រួមជាមួយនឹងបណ្តាញសណ្ឋាគារ និងរមណីយដ្ឋាន និងអគារលំនៅដ្ឋានទំនើប។
គួរគូសបញ្ជាក់ថា ទីលានវាយកូនហ្គោល និងជំនួញរមណីយដ្ឋាន គឺជាប្រភពដ៏ធំបំផុតនៃលំហូរសាច់ប្រាក់សម្រាប់ក្រុមហ៊ុន The Trump Organization ដែលជាអាជីវកម្មគ្រួសារត្រកូល ត្រាំ របស់លោក ត្រាំ។ នេះបើតាមការវិភាគរបស់រ៉យទ័រ កាលពីខែសីហា។

បើតាមរដ្ឋបាលខេត្ត Hung Yen កាលពីពាក់កណ្តាលខែកញ្ញា អ្នកតំណាងមកពីក្រុមហ៊ុន បានធ្វើទស្សនកិច្ចទៅខេត្តរបស់ខ្លួន និងបានជួបជាមួយអាជ្ញាធរខេត្ត ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ។
ជុំវិញការវិនិយោគថ្មី អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន The Trump Organization លោក Eric Trump ដែលជាកូនប្រុសទី២របស់លោក ត្រាំ ផងដែរនោះ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងរំភើបក្នុងការបោះខ្លួនទៅកាន់ទីផ្សារដ៏សកម្មនេះ។ វៀតណាមមានសក្តានុពលក្នុងវិស័យសណ្ឋាគារប្រណីត និងការកម្សាន្ត»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ