ព័ត៌មានជាតិ
WB បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៥,៣ ភាគរយសម្រាប់ឆ្នាំនេះ ដោយសារបញ្ហាប្រឈមនានានៅក្នុងតំបន់ និងសកលកំពុងបន្ត
ធនាគារពិភពលោក (WB) កាលពីថ្ងៃអង្គារបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤មកត្រឹម ៥,៣ ភាគរយដែលទាបជាងពីការព្យាករណ៍ក្នុងខែមេសារបស់ខ្លួនដែលមានអត្រា៥,៨ ភាគរយ ដែលកំណើននេះគាំទ្រដោយការកើនឡើងនៅក្នុងការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម ក៏ដូចជាភាពប្រសើរឡើងក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោកនិយាយនៅថ្ងៃនេះថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក (EAP) ចេញផ្សាយនៅថ្ងៃទី៨ ខែតុលានេះ កំណើនការនាំចេញទំនិញរបស់កម្ពុជាមានភាពវិជ្ជមាននៅឆ្នាំនេះ ខណៈការមកដល់របស់ភ្ញៀវទេសចរត្រឡប់ទៅចំនួនមុនការរាតត្បាតនៃជំងឺកូវីដ១៩។ តែទោះជាយ៉ាងណាក៏ដោយសកម្មភាពសំណង់និងអចលនទ្រព្យនៅមានសភាពទន់ខ្សោយនៅឡើយ។
របាយការណ៍នេះបានលើកឡើងថា៖«ប្រទេសកម្ពុជាកំពុងជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងកំណើនឥណទាន និងការធ្លាក់ចុះនៃគុណភាពទ្រព្យសកម្ម ដែលភាគច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ»។

របាយការណ៍ដដែលបានបន្ថែមថា ប្រាក់កម្ចីមិនដំណើរការបានឈានដល់កម្រិតខ្ពស់បំផុត ក្នុងអត្រា ៥,៣ ភាគរយក្នុងឆ្នាំ ២០២៣ កើនឡើងពី ១,៩ ភាគរយក្នុងឆ្នាំ ២០២១។ «ការកើនឡើងនេះត្រូវបានសន្មត់ថាជាដំណាក់កាលចេញពីវិធានការដ៏តឹងរឹងដែលទាក់ទងនឹងជំងឺរាតត្បាត អត្រាការប្រាក់ខ្ពស់ កម្រិតបំណុលកើនឡើង និងការស្ទុះងើបសេដ្ឋកិច្ចយឺត»។
របាយការណ៍បាននិយាយថា កំណើនឥណទានបានថយចុះមកត្រឹម ៣,៩ ភាគរយក្នុងឆ្នាំ ២០២៣ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ ដោយមានការផ្តោតអារម្មណ៍ខ្ពស់នៃការឥណទានទៅលើវិស័យអចលនទ្រព្យដែលមានចំនួន ៣២,៥ ភាគរយនៃផលប័ត្រប្រាក់កម្ចីសរុបរបស់វិស័យធនាគារ។

លោកស្រី ម៉ានូអែឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តដើរតួជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាក៏ដោយ កំណើនកំពុងថមថយល្បឿន។ ដូច្នេះ ដើម្បីរក្សាបាននូវកំណើនរឹងមាំក្នុងរយៈពេលមធ្យម បណ្តាប្រទេសក្នុងតំបន់នេះ ត្រូវអន្តរសកម្មក្នុងការធ្វើទំនើបកម្ម និងកំណែទម្រង់សេដ្ឋកិច្ចរៀងៗខ្លួន ដើម្បីត្រាយផ្លូវសម្រាប់ដំណើរសេដ្ឋកិច្ចទៅមុខ ក្នុងកាលៈទេសៈដែលមានការប្រែប្រួលបែបផែនពាណិជ្ជកម្ម និងការផ្លាស់ប្តូរបច្ចេកវិទ្យា”។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនេះ បានគូសរំលេចកត្តាបីយ៉ាង ដែលទំនងជាជះឥទ្ធិពលទៅលើកំណើនសេដ្ឋកិច្ចក្នុងតំបន់៖ ការផ្លាស់ប្តូរលំនាំពាណិជ្ជកម្ម និងការវិនិយោគ, កំណើនយឺតនៅក្នុងប្រទេសចិន, និង ការកើនឡើងនៃភាពមិនច្បាស់លាស់នៃគោលនយោបាយសកល។
លោក អាឌិត្យា ម៉ាទូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «ពេលនេះ បែបផែនអភិវឌ្ឍន៍របស់តំបន់អាស៊ីបូព៌ា ដែលពឹងផ្អែកលើទីផ្សារពិភពលោកបើកចំហ និងផលិតកម្មប្រើប្រពលកម្ម កំពុងប្រឈមហានិភ័យបង្កដោយភាពតានតឹងពាណិជ្ជកម្ម និងបច្ចេកវិទ្យាថ្មីៗ។ ការឆ្លើយតបដ៏ប្រសើរបំផុត គឺធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងបំពាក់ឱ្យប្រជាជននូវជំនាញ និងលទ្ធភាពចល័តទី ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ