Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​ធ្លាក់ចុះ​ជាង​ ៤ ភាគរយ​ ពេល​បញ្ចប់​ការ​ជួញដូរថ្ងៃ​អង្គារ​

បានផុស

នៅ

តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង​ ៤ ភាគរយ​ នៅ​ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃអង្គារ​ ដោយសារ​តែ​ការ​រំពឹង​ទុក​ពី​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហេសប៊ូឡាហ៍របស់​លីបង់​ ទោះ​បីជា​​តម្លៃ​អាច​ហក់​ឡើង​វិញ​ក្រោម​ក្ដី​បារម្ភ​ជុំ​វិញ​លទ្ធភាព​ដែល​ក្រុងតែវអាវីវ​អាច​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​អ៊ីរ៉ង់​ដើម្បី​សង់សឹក​ក៏​ដោយ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​​ប្រេង​នាពេល​អនាគត ម៉ាក​ ​Brent បានធ្លាក់ចុះ ៣,៧៥ ដុល្លារ​ ឬ​ ៤,៦៣ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​ត្រឹម​ ៧៧,១៨ ដុល្លារ​/បារ៉ែល​ ខណៈ​តម្លៃ​ប្រេង​នាពេល​អនាគត​អាមេរិក​ ​West Texas Intermediate (WTI) បានធ្លាក់ចុះ​ ៣,៥៧ ដុល្លារ​ ឬ​ ៤,៦៣ ភាគរយ ដោយ​បញ្ចប់​ការ​ជួញដូរ​ត្រឹម​ ៧៣,៥៧ ដុល្លារ​/បារ៉ែល​។ វគ្គជួញដូរ​ខ្លះ​កាល​ពី​ថ្ងៃ​អង្គារ​ តម្លៃ​ប្រេង​ទាំង​២​ បាន​ធ្លាក់​ចុះ​រហូតដល់​ជាង​ ៤ ដុល្លារ​ទៀត​ផង​។ ​

អ្នក​វិភាគ​ បាន​ទាញ​ភ្ជាប់​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​នេះ​ ទៅ​នឹង​ព័ត៌មាន​ពី​លទ្ធភាព​បទ​ឈប់បាញ់​រវាង​​អ៊ីស្រាអែល​ និង​ក្រុម​ហេសប៊ូឡាហ៍ ហើយ​ថា​តម្លៃ​អាច​នឹងបន្ត​​ឡើង​ចុះ​ទៅ​តាម​ស្ថានភាព​នៃ​ជម្លោះ​ ចំពេល​ដែល​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​កំពុង​បន្ត​។ អ្នក​​វិភាគ​បាន​ព្រមាន​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ថា​ ប្រសិន​បើ​អ៊ីស្រាអែល​វាយ​ប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​អ៊ីរ៉ង់​ ដើម្បី​ឆ្លើយតប​នឹង​ការ​ផ្លោង​ម៊ីស៊ីលរបស់​ក្រុងតេអេរ៉ង់ជិត​២០០ដើមនោះ​ នោះ​តម្លៃ​ប្រេង​អាច​នឹង​ហក់​ឡើង​ខ្ពស់​ខ្លាំង​ភ្លាម​ៗ។ ​

គួររំឭកថា​ កាលពីថ្ងៃចន្ទ តម្លៃ​ប្រេង​ ម៉ាក Brent បានកើនឡើងលើសពី ៨០ ដុល្លារ​/បារ៉ែល ជា​លើក​ដំបូង​រាប់​តាំងពី​ខែសីហា ក្រោយ​កំណើន​ប្រចាំថ្ងៃច្រើនជាង ៣ ភាគរយ​។ កំណើន​កាល​ពី​ថ្ងៃ​ចន្ទ​ កើត​មាន​ឡើង​ក្រោយ​តម្លៃ​ប្រេង​បាន​កើន​ឡើង​ប្រមាណ​ជាង​ ៨ ភាគរយ​ កាល​ពី​សប្ដាហ៍​មុន​ ដែល​ជា​កំណើនប្រចាំសប្ដាហ៍​ខ្ពស់​បំផុត​​ជាង​១​ឆ្នាំ​ ដោយសារ​តែ​ភាព​តាន​តឹង​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ដដែល​។

ក្រៅ​តែ​ពី​ជម្លោះ​​មជ្ឈិមបូព៌ា​ វិនិយោគិន​ក៏​កំពុងសម្លឹង​មើលស្ថានភាព​ព្យុះសង្ឈរា Milton នៅឈូងសមុទ្រម៊ិកស៊ិក ដែល​កំពុង​បក់បោក​ទៅលើ​រដ្ឋហ្វ្លរីដាផង​ដែរ។ ព្យុះ​នេះ​បាន​បង្កើន​កម្លាំង​ដល់​កម្រិត​សាហាវ​បំផុត​ ​ដែល​អាច​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​តំបន់​ជាប់​ឈូងសមុទ្រម៊ិកស៊ិករបស់​អាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម