Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ដំឡើងសំណងជូនជនរងគ្រោះដោយទឹក​ជំនន់ ដល់ ៩ ០០០ បាត/គ្រួសារ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ លោក Traisuree Taisaranakul បាន​​ឱ្យដឹង​កាល​ពី​ថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីបានអនុម័តសំណើរបស់ក្រសួងមហាផ្ទៃក្នុងការបង្កើនសំណងជូន​ជនរងគ្រោះដោយ​ទឹកជំនន់ ដល់ ៩ ០០០ បាត (២៦៩ ដុល្លារ) ក្នុងមួយគ្រួសារ​។ នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូង​ឡើយ ​​សំណងជូនជន​រងគ្រោះ​គឺ​ផ្អែក​ចំនួន​ថ្ងៃ​ដែល​ផ្ទះ​របស់​ពួកគេ​រង​ការ​ជន​លិច​។ ​​ជា​ឧទាហរណ៍ គ្រួសាររងគ្រោះ​នឹង​ទទួល​បាន​ ៥ ០០០ បាត (តិច​ជាង ៣០ ថ្ងៃ​) ៧ ០០០ បាត (៣១-៦០ ថ្ងៃ​) ឬ​ ៩ ០០០ បាត (ច្រើន​ជាង​ ៦០ ថ្ងៃ​)។

ប៉ុន្តែ​ឥឡូវនេះ លោក​ Traisuree បាននិយាយថា គ្រួសារដែលរងផលប៉ះពាល់ទាំងអស់ចំនួន ៣៣៨ ៣៩១ គ្រួសារ​ នៅ​ទូទាំង​ខេត្ត​ចំនួន​ ៥៧ នឹង​ទទួល​បាន​សំណង​ជា​ធម្មតា​ ៩ ០០០ បាត/គ្រួសារ​។ ​

បើ​តាម​មន្រ្តី​ថៃ​ ជនរងគ្រោះ​ក៏​នឹង​ទទួល​បាន​ប្រាក់ប្រមាណ​ ១០ ០០០ បាត ដាច់ដោយឡែក​ សម្រាប់ជា​ជំនួយ​ហិរញ្ញវត្ថុ​ក្រោយ​ទឹក​ជំនន់​ទៅ​ផុត​ ដើម្បី​ស្ដារ​ និង​សម្អាត​ផល​ប៉ះពាល់​ផង​ដែរ​។

គួរ​គូស​បញ្ជាក់ថា​ ប្រទេស​ថៃ​កំពុងជួប​នូវ​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ​រាប់​ចាប់​តាំង​ពី​ខែ​សីហា​មក​ ជា​ពិសេស​តំបន់​ភាគខាង​ជើង​ប្រទេស​ ដែល​មាន​ភ្លៀង​ខ្លាំង​ជោគជាំ​បន្តធ្លាក់ ក៏ដូចជា​ជំនន់ទឹកទន្លេ ពិសេស​ដៃ​ទន្លេ​មេគង្គ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម