Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Mirarth ត្រៀមបំពាក់បច្ចេកវិទ្យាចុងក្រោយដំណើរ​ការសាកល្បងកៀបយក​ប្រេង​ពីសំបក​ស្វាយ​ចន្ទី

បានផុស

នៅ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ បាន​ជួប​ប្រជុំជាមួយវិស្វករជប៉ុន របស់ក្រុមហ៊ុន Mirarth និយាយពីបច្ចេកវិទ្យាកៀប​យក​ប្រេង​ពី​សំបក​ចន្ទី​ និងសំណល់ចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ នេះថា បច្ចេកវិទ្យាបច្ចុប្បន្ន​ររបស់​ពិភពលោក​ ដំ​ណើរ​ការកៀបយកប្រេងត្រូវឆ្លង៥ដំណាក់កាល ប៉ុន្តែបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុនធ្វើតែមួយដំណាក់កាលប៉ុនណោះ ដែលជាការកាត់បន្ថយ​ថ្លៃដើមផលិតដ៏ច្រើន។ គម្រោងសាកល្បងនេះត្រូវបានក្រុមហ៊ុនគ្រោងដាក់ឱ្យសាកល្បង នាឆ្នាំ ២០២៥ នៅខេត្តកំពង់ធំ។

កន្លងមកមាន​តែក្រុមហ៊ុន Santana Agro Products មួយបានដំឡើងម៉ាស៊ីនកៀប​យក​ប្រេង​ពី​សំបក​ចន្ទី ប៉ុន្តែមិនបានដំណើរការ ខណៈកម្ពុជានៅមានម្រិតក្នុងការកែច្នៃទើបទទួល​បានសំបកតិច​។

លោក អួន ស៊ីឡុត បានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់ប្រទេសជប៉ុន គឺ ក្រុមហ៊ុន​​​មីស៊ុយប៊ីស៊ី (Mitsubishi)​ ក៏ចង់​បើក​រោងចក្រកៀបប្រេង ដែលមានគោលដៅកែច្នៃ​សំបកឱ្យបាន ៥ ពាន់តោន ក្នុងមួយឆ្នាំ ប៉ុន្តែសមាគមមិនអាចកៀរគរសំបកឱ្យក្រុមហ៊ុនបាន ទើបក្រុមហ៊ុនមិន​ទាន់បើក​រោងច្រ។

សម្រាប់ផ្លែស្វាយចន្ទី៥តោន គឺនៅសល់គ្រាប់គ្រាប់ឆៅចំនួន១តោន ហើយបើយកទៅបកនៅសល់សំបក ៧៥០ គីឡូក្រាម និងសាច់ ២៥០ គីឡូក្រាម ដែលអាចទទួលទានបាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម