ព័ត៌មានជាតិ
ការរៀបចំឥណទានឡើងវិញជូនពលរដ្ឋចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ
លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអះអាងថាការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាពដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដូចជាជួយដល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចទាំងមូលផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី០៨តុលា លោកស្រីបានបន្តថាការធ្វើឥណទានឡើងវិញដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពសងត្រឡប់មកធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអាចសល់ប្រាក់ខ្លះសម្រាប់ដោះស្រាយជីវភាពប្រចាំដែលជួយដល់សកម្មភាពសេដ្ឋកិច្ចជាតិផងដែរតាមរយៈការទិញម្ហូបអាហារនិងកាហ្វេ គុយទាវនិងភេសជ្ជៈផ្សេងៗខណៈដែលពីមុនគាត់មានថវិកាត្រឹមតែបង់ធនាគារធ្វើឱ្យជីវភាពជួបការលំបាក។
លោកស្រីបានរំលឹកថាជុំវិញការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ទទួលនូវផលប៉ះពាល់ ជាច្រើន ជាពិសេសខ្សែច្រវាក់ផលិតកម្មត្រូវបានរអាក់រអួល ឬបញ្ឈប់ ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះ ពាល់ទាំងវិស័យទេសចរ បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វាជាដើម។
លោកស្រីបានបន្តទៀតថា៖«បញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យប្រជាជនមួយចំនួនបាត់បង់ការងារ និងប្រាក់ ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួកគាត់បានប្រឈម និងឧបសគ្គ នៃការសងត្រឡប់ទៅគ្រឹះ ស្ថានហិរញ្ញវត្ថុវិញ»។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជាបានមានប្រសាសន៍ថាការរៀបចំឥណទានឡើងវិញនេះមានច្រើនទម្រង់ដូចជាពង្រីកពេលវេលាការបង់ប្រាក់ មិនពង្រីកពេលវេលាដោយរក្សាឆ្នាំនៅដដែលសុំបង់តិចហើយឆ្នាំទី២ឆ្នាំទី៣បង់ច្រើន។ព្រោះអតិថិជនខ្លះគាត់មិនចង់ពង្រីកទេគ្រាន់តែសុំពន្យាពេលបណ្តោះអាសន្ននិងអាចស្នើសុំបង់តែការប្រាក់ហើយការបង់ផ្សេងៗទៀតរង់ចាំបង់ពេលក្រោយ។
លោកបានបន្តថាគិតត្រឹមបំណាច់ខែសីហាឆ្នាំ២០២៤នេះ ធនាគារបានផ្តល់ឥណទានឡើងវិញមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារដែលមានអតិថិជន២៨៧០០០នាក់ ។
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញវត្ថុកម្ពុជាឱ្យដឹងដែរថាការរៀបចំឥណទានឡើងវិញមានការកើនឡើងជាបន្តបន្ទាប់ហើយសង្ឃឹមថានៅខែ៩នេះនឹងបន្តកើនឡើងបន្ថែមទៀតបន្ទាប់ពីធនាគារជាតិបានចេញប្រកាសថាមិនចាំបាច់ធ្វើសំវិធានធន(បង្គសាច់ប្រាក់ទុក)ទៀតដែលធ្វើឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុមានសាច់ប្រាក់កាន់តែច្រើរៀបចំឥណទាន។
ចំណែកការិយាល័យឥណទានកម្ពុជា ហៅកាត់ថា CBC បានឱ្យដឹងថា រយៈពេល៨ខែដើមឆ្នាំ២០២៤ ឥណទានដែលត្រូវរៀបចំឡើងវិញមានប្រហែល១,៤ពាន់លានដុល្លារអាមេរិក កើនឡើង១៦,៦ភាគរយ បើធៀបនឹងរយៈពេលមួយឆ្នាំពេញនៃឆ្នាំ២០២៣ ដែលត្រូវកត់ត្រាប្រហែល១,២ពាន់លានដុល្លារ។
បើតាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានឱ្យដឹងថា ក្នុងខែកញ្ញា បន្ទាប់ពីប្រកាសណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគាររបស់ខ្លួនបានសម្រួលការការរៀបចំឥណទានឡើងវិញដល់អតិថិជន គិតជាទឹកប្រាក់សរុបជាង២០លានដុល្លារ។
គួរបញ្ជាក់ថា ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តរៀបចំ ឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយ វិធានការអនុគ្រោះនេះនឹងបន្តរហូតដល់ ខែធ្នូ ឆ្នាំ ២០២៥៕
អត្ថបទ៖សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត