ព័ត៌មានអន្ដរជាតិ
OpenAI គ្រោងដាក់ការិយាល័យនៅសិង្ហបុរី ដើម្បីពង្រឹងប្រតិបត្តិការក្នុងតំបន់
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT ដែលជាវេទិកាឆ្លើយឆ្លងសារស្វ័យប្រវត្តិដោយប្រើបញ្ញាសិប្បនិម្មិតបង្កើត (Generative AI) នឹងបើកការិយាល័យនៅអាស៊ីទី២របស់ខ្លួន ក្នុងប្រទេសសិង្ហបុរីនៅឆ្នាំ ២០២៤ នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Straits Times នាថ្ងៃពុធនេះ។

ការិយាល័យនៅសិង្ហបុរី ដែលជាសាខាអន្តរជាតិទី៤របស់ក្រុមហ៊ុន នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមទាំងការងារជាមួយកម្មវិធីបញ្ញាសិប្បនិម្មិតជាតិ AI Singapore លើគំរូ AI ជំនាន់ថ្មីៗ ដែលរចនាឡើងដើម្បីយល់ និងឆ្លុះបញ្ចាំងពីវប្បធម៌ និងភាសាក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការពង្រីកខ្លួន OpenAI នៅសិង្ហបុរី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុមហ៊ុន AI យក្សអាមេរិកមួយនេះ ក្នុងទាញយកសក្តានុពលផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើនរបស់សិង្ហបុរី និងធ្វើឱ្យប្រតិបត្តិការរបស់ខ្លួនកាន់តែស៊ីជម្រៅក្នុងតំបន់ ដោយដើរតួជាមជ្ឈមណ្ឌលសម្រាប់ដៃគូអាស៊ីប៉ាស៊ីហ្វិក (Apac) របស់ខ្លួន។

នាយកប្រតិបត្តិរបស់ OpenAI លោក Sam Altman បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះថា៖ «សិង្ហបុរី ដែលមានប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃការដឹកនាំផ្នែកបច្ចេកវិទ្យា បានលេចចេញជាអ្នកនាំមុខគេក្នុងវិស័យ AI ដោយមានសក្តានុពលដោះស្រាយបញ្ហាលំបាកបំផុតមួយចំនួនរបស់សង្គម និងជំរុញវិបុលភាពសេដ្ឋកិច្ចរបស់ខ្លួន»។ លោកបន្តថា៖ «យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយរដ្ឋាភិបាល និងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ នៅពេលដែលយើងពង្រីកចូលទៅក្នុងតំបន់ Apac»។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន OpenAI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយបច្ចុប្បន្នមានការិយាល័យនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ឌុលលីន (អៀរឡង់) និងតូក្យូ (ជប៉ុន)៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ