Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ និងថៃ កំណត់គោលដៅ​​​ទំហំពាណិជ្ជកម្ម ១១ ប៊ីលាន​ដុល្លារ ត្រឹម​ឆ្នាំ ២០២៥

បានផុស

នៅ

ប្រទេសឡាវ និងថៃ បានបើកកិច្ចពិភាក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សា​សហគមន៍សេដ្ឋកិច្ចអាស៊ាន​លើកទី ២៤ ​កាល​ពី​​ថ្ងៃ​ចន្ទ​នៅ​ទីក្រុងវៀងច័ន្ទន៍ ដោយ​កំណត់​គោលដៅ​សម្រេច​បាននូវ​ទំហំ​ពាណិជ្ជកម្ម​ ១១ ប៊ីលាន​ដុល្លារ​ នៅត្រឹម​ឆ្នាំ​ ២០២៥។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Laotian Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បីសម្រេចបាននូវគោលដៅ គណៈប្រតិភូឡាវ​​របស់​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ​ លោក​ Malaithong Kommasith បានបង្ហាញគំនិតផ្តួចផ្តើមមួយចំនួនដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក​ Pichai Naripthaphan ដោយផ្តោតលើការយកឈ្នះលើឧបសគ្គពាណិជ្ជកម្ម។

បើតាម​ Laotian Times កង្វល់សំខាន់ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ គឺតម្រូវការកាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធ ដែលបច្ចុប្បន្នរារាំងការនាំចូលផលិតផលកសិកម្មពីឡាវទៅកាន់ប្រទេសថៃ។

ជាមួយ​គ្នា​នោះ កិច្ចពិភាក្សាបាន​ចាត់ទុក​ពី​ភាព​តឹង​រ៉ឹង​នៃ​បទប្បញ្ញត្តិ​ និងកូតានាំចូលមិនស៊ីសង្វាក់គ្នាលើផលិតផលដូចជាពោត កាហ្វេ និងបន្លែ ថាជាឧបសគ្គសំខាន់ដែលត្រូវដោះស្រាយ។ រដ្ឋមន្ត្រីឡាវ ក៏បានលើកឡើងពីសារៈសំខាន់នៃការ​សម្រួល​គោលនយោបាយទាំងនេះ​ ឱ្យ​ត្រូវ​នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដើម្បីជួយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែរលូនផង​ដែរ​។

ATIGA ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១០ ដោយរដ្ឋសមាជិកអាស៊ានទាំងដប់ បម្រើជាក្របខ័ណ្ឌច្បាប់ ដើម្បីជួយសម្រួលដល់លំហូរទំនិញដោយសេរីនៅក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម