Connect with us

សេដ្ឋកិច្ច

កម្ពុជារៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ ទាក់ទាញទេសចរ

បានផុស

នៅ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈគ្រោងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ចាប់ពីថ្ងៃ២៩ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចណ៍ និងលើកស្ទួយ វប្បធម៌សិល្បៈ។

រូបថតថ្នាក់ដឹកនាំរៀបចំព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជាលើកទី១
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្ដិការណ៍​វប្បធម៌​នេះ​​​បង្ហាញ​ពី​មរតក​ខ្មែរ តាមរយៈ​ការតាំង​ពិ​ព័រណ៍ម្ហូបអាហារ និងវត្ថុ​អនុស្សាវ​រីយ៍ស្នាដៃសិល្បៈខ្មែរ និងការសម្ដែងសិល្បៈបុរាណ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានឱ្យដឹងថា​ ព្រឹត្តិការណ៍ ស្នាមញញឹម​កម្ពុជា រៀបចំឡើងដើម្បីលើកស្ទួយ អភិរក្ស និងអភិវឌ្ឍ វប្បធម៌ សិល្បៈ ក៏ដូចជាការផ្សព្វផ្សាយ​អំពីទេសចរនៅគ្រប់តំបន់នៃអង្គរ។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរអង្គរប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ នេះថា ការរៀប​ចំព្រឹត្តិការណ៍ទាំងអស់ សុទ្ធតែជាកត្តាទាក់ទាញទេសចរ ហើយបើមាន​ការ​ផ្សព្វផ្សាយទៅនោះទេសចរអន្តរជាតិនឹងកាន់តែស្គាល់ និងមកលេងនៅកម្ពុជា។

លោក ខៀវ ធី ប្រាប់ថា ស្ថានភាពភ្ញៀវទេសចរនៅខេត្តសៀមរាបក្នុងខែតុលា មានកំណើនបន្តិច ប៉ុន្តែបើប្រៀបជាមួយមុនពេលកូវីដ១៩ នៅឆ្ងាយណាស់។

លោក ខៀវ ធី៖ «ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជាមិនសូវល្អ ដូចមុនកូវីដទេ ទោះបីយើង​រៀបចំព្រឹត្តិការណ៍ក្នុងស្រុកច្រើនយ៉ាងណា ក៏ប៉ុន្តែការផ្សព្វផ្សាយខាងក្រៅ​មិនទាន់ជ្រាបដល់ទេសចរបរទេសឱ្យយល់ច្បាស់ពីកម្ពុជា»។

លោកចង់ឱ្យស្ថានទូតកម្ពុជាប្រចាំនៅបរទេសជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យបានច្រើន ឱ្យប្រទេសសាមីស្គាល់ពីកម្ពុជាហើយមកលេង តាមរយៈការដាក់រូបភាពធំៗ អំពីប្រាសាទអង្គរវត្ត និងរូបភាពរបាំអប្សរាជាដើម ដើម្បីទាក់ទាញទេសចរណ៍។

យោងតាមគ្រឹះស្ថានអង្គរ គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជិត ៧០ ម៉ឺន​នាក់ (៦៩៩ ៨៥០) បានទិញសំបុត្រ​ចូលទស្សនារមណី​យដ្ឋាន​អង្គរគិតជាទឹក​ប្រាក់​​​ប្រមាណ​ជាង ៣២,៥ លានដុល្លារ កើនឡើង ៣០,៣២% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

គិតត្រឹមរយៈពេល ៨ ខែឆ្នាំ ២០២៤ (មករា-សីហា) កម្ពុជាទទួល​បានភ្ញៀវអន្តរ​ជាតិសរុប​ចំនួន​ជាង​ ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មានការកើន​ឡើង ២២,៥ ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៥ លាននាក់។

ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,២៩ លាននាក់ថៃឈរនៅ​លំដាប់​លេខ​រៀងទី ១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើន ១៣% វៀតណាមចំនួន ៨៦៨ ៤៤៥ កើន ៣៥,៣% ចិន ៥៣៨ ៨៣៤ កើន ៤៧,៧% ឡាវ ២៤២ ១០៤ កើន ១៣,៧% និង​អា​មេរិក ១៤០ ៨៥៧ កើនឡើង ១៧,៧%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរខេត្តមណ្ឌលគិរី គ្រោងដាក់ពង្រាយធុងសំរាមបន្ថែមទៀតតាមរមណីយដ្ឋាន និងតំបន់ប្រជុំជនក្នុងក្រុងសែនមនោរម្យ

ព័ត៌មានជាតិ២៥ នាទីutes មុន

UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

វៀតណាម​៖ ក្រុងហូជីមិញ​ គ្រោងដាក់ដំណើរការ​បណ្ដាញ​រថយន្តក្រុងអគ្គិសនីសុទ្ធ​ នៅឆ្នាំ​ ២០៣០

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

បវរកញ្ញា​ពិភពលោក ​ម៉ុងហ្គោលី រងការចោទប្រកាន់​ពី​បទប្រើហិង្សាដាក់ស្វាមី ១ថ្ងៃ២ដង

ព័ត៌មានជាតិ៤៤ នាទីutes មុន

ដើម​ចំបក់​អាយុកាល​ជាង ២ ០០០ ឆ្នាំ ប្រទះ​ឃើញ​នៅ​តំបន់​វិស្សមកាល​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម