Connect with us

ព័ត៌មានអន្ដរជាតិ

ការលក់ឡាន Tesla ផលិតនៅ​ចិន​ កើន​ឡើង​ជិត​ ២០ ភាគរយ នៅ​ខែកញ្ញា​

បានផុស

នៅ

ទិន្នន័យ​ពី​សមាគមរថយន្តដឹកអ្នកដំណើរចិន​ (CPCA) បាន​បង្ហាញ​ថា​ ការលក់ឡាន​របស់​ក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនី​ តេស្លា (Tesla) ដែលផលិត​ក្នុង​ប្រទេស​ចិន​ បានកើនឡើង​ប្រមាណ​ ១៩,២ ភាគរយ​ នៅ​ខែ​កញ្ញា​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដឹក​​ជញ្ជូន​​រថយន្ត​តេស្លា Model 3 និង​ Model Y ដែល​ផលិត​នៅ​ចិន​ បាន​កើន​ឡើង​ ១,៩ ភាគរយ​ បើ​ធៀប​នឹង​ខែ​សីហា​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កំណើន​នៃ​ចំនួន​លក់​របស់​ក្រុមហ៊ុន តេស្លា នៅ​តែ​ចាញ់គូប្រជែង​​ក្នុងស្រុក​ចិន​ឆ្ងាយ​។ នៅ​ទូទាំង​ពិភព​លោក​ ក្រុមហ៊ុនផលិត​រថយន្តអគ្គិសនី​ចិន​ បាន​កត់​ត្រាពី​កំណើន​នៃ​ការ​លក់​រថយន្ត​អគ្គិសនី​ និង​កូនកាត់ (ស៊ីភ្លើង​​ និង​សាំង) ប្រមាណ​ ៤៥,៥៦ ភាគរយ​ ក្នុងខែ​កញ្ញា ឆ្នាំ​លើ​ឆ្នាំ​ ដោយ​លក់​ដាច់នូវរថយន្ត​​ប្រមាណ ៤១៧ ៦០៣ គ្រឿង។ ​

​យ៉ាង​ណា​មិញ​ វា​នៅ​តែ​ស្ថិត​នៅ​លើ​ផ្លូវ​វិជ្ជមាន​ ដោយ​ក្រុមហ៊ុន​ Tesla បាន​កត់​ត្រា​ពីកំណើននៃ​ការ​លក់​​រថយន្ត​របស់​ខ្លួនដែល​​ផលិត​ក្នុង​ប្រទេស​ចិន​ ប្រមាណ​ ១២ ភាគរយ​ នៅ​ចន្លោះ​​ខែ​កក្កដា-កញ្ញា​ (ត្រីមាសទី​៣​) ដែល​វា​ជា​កំណើន​ប្រចាំ​ត្រីមាស​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ​។

គួរគូស​បញ្ជាក់​ថា​ នា​ពេល​កន្លង​មក​ ក្រុមហ៊ុន Tesla ដែល​ជា​របស់​មហាសេដ្ឋី​លោក​ អេឡុន ម៉ាសក៍ បាន​បង្កើន​យុទ្ធសាស្រ្ត​លើក​ទឹកចិត្ត​អតិថិជនដើម្បី​ជំរុញ​ការ​លក់​ រួម​ទាំង​តាម​រយៈ​គោលនយោបាយបង់រំលស់ដោយគ្មាន​ការប្រាក់នៅ​ក្នុង​ប្រទេស​ចិន​​ ចំពេល​មាន​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ទីផ្សារ​កាន់តែ​ខ្លាំងទូទាំង​សកល​ ជា​ពិសេស​ពី​ក្រុមហ៊ុនចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥៥ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម