ព័ត៌មានជាតិ
ធនាគារជាតិនិងក្រសួងពាណិជ្ជកម្មរួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល
ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកយឹម លាត លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស និងសាធារណជនរួមគ្នាការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន ដោយលោកថា ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុកគឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ ជំរុញការនាំចេញ និងជំរុញការវិនិយោគ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤បានរៀបចំសិក្ខាសាលា ស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារក្រោមអធិបតីភាពលោកយឹម លាភ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជានិងលោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។
លោកបានថ្លែងថា ថ្មីៗនេះ តាមរយៈរបាយការណ៍វាយតម្លៃស្ថានភាព សេដកិច្ច មូលនិធិរូបិយវត្ថុអន្តរជាតិបានទទួលស្គាល់ថា ការបង្កើនការប្រើប្រាស់ប្រាក់ រៀលនឹងជួយបង្កើនភាពធនរបស់សេដ្ឋកិច្ច ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចកើត ឡើងជាយថាហេតុ។
លោកយឹម លាតបានថ្លែងថា៖« សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានោះដែរ លោកទេសាភិបាលរង បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តវិធានការជំរុញការប្រើប្រាស់ ប្រាក់រៀលរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើន ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការដាក់ឱ្យអនុវត្តប្រកាសតម្រូវឱ្យមានការ ដាក់ស្លាកតម្លៃនៅតាមហាងទំនិញនានាជាប្រាក់រៀល។
លោកទេសាភិបាលរងក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏បានលើកកម្ពស់ការ ប្រើប្រាស់ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ថ្មីៗនេះ ការប្រើប្រាស់ ប្រាក់រៀលក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកCambodiatrade.com គឺជាការបោះ ជំហានមួយដ៏សំខាន់ក្នុងការជំរុញការទូទាត់ប្រាក់រៀលជាអេឡិចត្រូនិក។ ធនាគារជាតិ នៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងចាប់ តាំងពីឆ្នាំ២០២០ មកជាមួយនឹងការ គាំទ្រឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដទៃទៀតអភិវឌ្ឍឧបករណ៍ទូទាត់អេឡិចត្រូនិកផងដែរ។ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃការចូលរួមសម្រួលការប្រើ ស់ប្រាក់រៀលផង ប្រសិទ្ធភាពផងដែរ។

បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ដែល ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានកំណើន ១,៨ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន និង ២,៨ដង ធៀបនឹងឆមាសទី១ ឆ្នាំ២០២២។
ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការ ប្រើប្រាស់ប្រាក់រៀល បានបង្ហាញថា ហាងលក់ទំនិញស្ទើរទាំងអស់បានបិទស្លាកតម្លៃជា ប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាមេរិក ហើយហាងលក់ទំនិញកាន់តែច្រើនឡើង បានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងចំណោមហាងទំនិញចំនួន ៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា ៖ មានហាងទំនិញ ៨០% ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧% ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាមេរិកផង។ ទោះយ៉ាងណា មាន ហាងទំនិញប្រមាណ ២៨% ទទួលការទូទាត់តែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែល បញ្ហានេះ ទាមទារឱ្យមានកិច្ចសហការបន្ថែមទៀត៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?