Connect with us

សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកំពុងសិក្សាយុវជនប៉ុន្មានភាគរយគួរបន្តរៀនថ្នាក់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយ​តប​ទីផ្សារការងារ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងសិក្សាអំពីអភិក្រមនៃការពិនិត្យតាមដានថាតើមានយុវជនកម្ពុជាប៉ុន្មានភាគរយដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និងថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មានភាគរយ ដែលគួរសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន ម៉ាណែត​ បានលើកឡើងក្នុងពេលអនុញ្ញាតឱ្យលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភព​លោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក បានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។ លោកស្រីក៏បានជម្រាបជូនសម្ដេចបវរធិបតីថា ធនាគារពិភពលោក គ្រោងនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។

នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក, លោកស្រីបានលើកឡើងថា បណ្ដាប្រទេសនៅក្នុងតំបន់គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។

លោកស្រីថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានដូចជា៖ ការអភិវឌ្ឍមូលធនមនុស្ស, ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោតយកចិត្តទុកដាក់លើការ​ងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាដើម ដែលទាំងនេះជាអាទិភាពចម្បង ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាបាន និងកំពុងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បានដាក់ចេញកម្មវិធីនៃការកែទម្រង់ស៊ីជម្រៅ និងបានពង្រឹងវិស័យអាទិភាពនានាឱ្យកាន់តែល្អប្រសើរដើម្បីឱ្យក្លាយជាជន្ទល់ដែលមានភាពរឹងមាំ ក្នុងការទ្រងទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសាធារណជនប្រុងប្រយ័ត្នជនបោកប្រាស់ជុំវិញការប្រឡងចូលមន្ត្រី

ព័ត៌មានជាតិ១០ នាទី មុន

ប្រទីបរបស់មន្ទីរនានាក្នុងខេត្តបាត់ដំបង កំពុងលេចចេញរូបរាង ត្រៀម​បណ្ដែតក្នុងថ្ងៃចេញព្រះវស្សា

ព័ត៌មានជាតិ១៤ នាទី មុន

ប្រធានក្រុមហ៊ុនសាជីវកម្មកូរ៉េ បង្ហាញបំណងសិក្សាបង្កើតរោងចក្រកែច្នៃសំរាមសំណល់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់នៅកម្ពុជា

ព័ត៌មានជាតិ២៦ នាទី មុន

Breaking New! រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិស្រាវជ្រាវករណី«ធ្វើទារុណ​កម្មស្លាប់ជនជាតិចិនម្នាក់»នៅខេត្តប៉ៃលិន

សេដ្ឋកិច្ច២៧ នាទី មុន

កម្ពុជាសម្រេចបានការនាំចេញនូវទឹកប្រាក់ $១៩,៨៣ ពាន់លាន ក្នុងរយៈពេល ៩ ខែ

Sokha Hotels

ព័ត៌មានពេញនិយម